ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បងថ្លៃ​ត្រូវ​ប្អូន​ថោក​​កាប់​នឹង​ពូថៅ​ដេរ​២៥​ថ្នេរ​ ​

បងថ្លៃ​ត្រូវ​ប្អូន​ថោក​​កាប់​នឹង​ពូថៅ​ដេរ​២៥​ថ្នេរ​ ​

ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា ជោក​យក​ពូថៅ​ដេញ​កាប់​បងថ្លៃ បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច​ថ្ងៃទី​២០ តុលា ២០១៣ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ។​
​ប្រភព​បានឱ្យដឹងថា ជនបង្ក​ឈ្មោះ​សុខ សែ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​ជាប​ង​ថ្លៃ​ឈ្មោះ​ម៉ក់ ចន្ថា អាយុ​៣៥​ឆ្នាំ ។ គេ​និយាយថា មុនពេល​កើតហេតុ ជនបង្ក​នោះបាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូតដល់​ស្រវឹង​ជោក និង​នាំគ្នា​ស្រែកច្រៀង​ខារ៉ាអូខេ​នៅផ្ទះ​បងប្អូន​ក្បែរ​នោះ ថ្លង់​គេ​ថ្លង់​ឯង​យ៉ាង​ទ្រហឹងអឺងកង​។​
​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​ជនបង្ក​ឈ្មោះ​កែវ សុ​ផា អាយុ​២២​ឆ្នាំ បាន​ទៅ​ឃាត់​ប្តី​កុំឱ្យ​ច្រៀង ព្រោះ​ថ្លង់​ដល់​អ្នកជិតខាង ហើយ​ម្យ៉ាងទៀត កូន​កំពុងតែ​ឈឺ​។ ពេលនោះ​បានធ្វើឱ្យ​ប្តី​កំណាច​ខឹង​រហូតដល់​ប្រើ​អំពើហិង្សា​វាយ​ទៅលើ ប្រពន្ធ​ដែល​កំពុង​ពកូន​។ ពេលនោះ​ជនរងគ្រោះ​ក្នុងនាម​ជា​បងថ្លៃ​ឃើញ​បាន​ចូលទៅ​ឃាត់​កុំឱ្យ​វាយ ស្រាប់តែ​ជនបង្ក
​ឈ្មោះ​សុខ សែ បាន​រត់​ចូលទៅ​ក្នុងផ្ទះ​យក​ពូថៅ​ដេញ​កាប់​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង​។​
​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​និយាយប្រាប់​កាសែត​អរិយធម៌​ថា ជន​ប្រមឹក​ដែល​ត្រូវជា​ប្អូនថ្លៃ​ជន​រង គ្រោះ​នោះ មួយថ្ងៃៗ​មិន​គិតពី​រឿង​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ គឺ​គិតតែ​ផឹកស្រា​ស្រវឹង​អួទីនួ​ព្រឹកល្ងាច​យប់ ហើយ បង្ក​ជំលោះ​ជាមួយ​ប្រពន្ធ​និង​អ្នកដទៃ​មិនដែល​ខាន​នោះទេ​។ ប្រជាពលរដ្ឋ​សូម​ឲ្យ​សមត្ថកិច្ច​ចាប់​ជននេះ​បញ្ជូន ទៅ​តុលាការ​ឲ្យ​គេ​បាន​ភ្លក់​រសជាតិ​គុក​ម្តង​ទៅ​ទើប​រាងចាល​៕ ដោយ​៖​សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya