ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ៣នាក់ ធ្វើ​សកម្មភាព​គំរាម​វាយ​ប្លន់ យក​ម៉ូតូ​បា​នស​ម្រ​ចរួច​ជិះ​គេចខ្លួន​បាត់ស្រមោល ចាប់បាន​ម្នាក់

ជនសង្ស័យ ៣នាក់ ធ្វើ​សកម្មភាព​គំរាម​វាយ​ប្លន់ យក​ម៉ូតូ​បា​នស​ម្រ​ចរួច​ជិះ​គេចខ្លួន​បាត់ស្រមោល ចាប់បាន​ម្នាក់

ភ្នំពេញ៖ ហេតុ​ការ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យ ៣នាក់​ធ្វើ​សកម្មភាព​គំរាម​វាយ​ប្លន់ យក​ម៉ូតូ​ម៉ាក​ធូ​ដេ​បា​នស​ម្រ​ចរួច​ជិះ​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​នូវ​បក្ខពួក​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច  នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​និង​ផ្លូវ ៤៦៦ ជាប់​របង​ក្រសួងមហាផ្ទៃ ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់១ខណ្ឌចំការមន ។

ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​រិ​ន ចំរុង ភេទ​ប្រុស អាយុ២២ឆ្នាំ មុខរបរ​មិន​ហៅ​ម៉ូយ​ដាក់​ឡាន ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។ និង​បក្ខពួក២នាក់​ទៀត​ដែល​រត់​គេចខ្លួនបាត់​មានឈ្មោះ ទី១ អា​រ៉ូ និង​ទី២ អា​រ៉ា ភេទ​ប្រុស មាន​អាយុ​ប្រហែល២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ពួកគេ​ទាំង៣នាក់ ជិះ​ម៉ូតូ១គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FC-7056 ។

ចំណែក​ជនរងគ្រោះ​ទាំង៣នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ប្រាប់ថា ពួកគេ​ជិះ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​1DD-7493 ។

មុនពេល​កើតហេតុ គេ​មាន៣នាក់​ចេញមក​ពីរលើក​ម្ហូប​រត់​តុ​រោងការ ដោយ​បក្ខពួក​របស់ខ្លួន​ម្នាក់​មិន​ស្រួលខ្លួន​បាន​ជិះ​ម៉ូតូ​ដើរ រក​ប៉ា​ម៉ា​ស៊ី ដើម្បី​ទិញ​ថ្នាំលេប ដោយ​ធ្វើដំណើរ​ពី​ច្បារអំពៅ​មក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ ចំនួន ៣នាក់​ជិះ​ម៉ូតូ ១គ្រឿង​ម៉ាក​ស្កុប​ពី​មកពី​ក្រោយ​ឆក់​ទូរ​សព្ទ័​ពី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​ក៏​ជិះ​ម៉ូតូ​កៀប​ជនរងគ្រោះ​អោយ​ឈប់​រួច​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​តែម្ដង ភ្លាមៗពួកគេ​បាន​យក​ជិះ​គេចខ្លួន​ដោយ​ប្រញាប់​ពេក​គ្នា​គេ​ម្នាក់​ឡើង​ជិះ​មិន​ទាន់ពេល​រងគ្រោះ​បាន​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​នាំគ្នា​ដេញតាម​ចាប់បាន​ហើយ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya