ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃើញ​អូន​ស្អាត​ចង់​ចាប់​អូន ហេតុអ្វី​មិន​ទុក​ផ្លូវ​ឲ្យ​អូន​រស់​ផង? គ្រាន់​បាន​ធើ​ទៀត​ពេល​ក្រោយ​ណា ឃើញ​អត់ស្លាប់​ខ្លួនឯង​វិញ

ឃើញ​អូន​ស្អាត​ចង់​ចាប់​អូន ហេតុអ្វី​មិន​ទុក​ផ្លូវ​ឲ្យ​អូន​រស់​ផង? គ្រាន់​បាន​ធើ​ទៀត​ពេល​ក្រោយ​ណា ឃើញ​អត់ស្លាប់​ខ្លួនឯង​វិញ

ស្រុក​ពញាឮ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី០៧ ខែ០៧ ឆ្នាំ២០១៧ បុរស​ម្នាក់​បានចេញ​ទៅ​ឆក់​ត្រី​នៅក្នុង​ទឹក​ស្រែ​មួយកន្លែង​នៅក្បែរ​ផ្ទះ​តែ​ជា​អកុសល​ត្រូវ​ឆក់​ស្លាប់​ខ្លួនឯង នៅ​ចំណុច​វា​ស្រែប្រាំង​ទំនប់​ឱ​ម៉ា​ល់​ភូមិ​បឹង​ក្តុល​ឃុំ​កពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ កឹម យ៉ុង ភេទ​ប្រុស អាយុ ៣៤ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ.ខេត្តកណ្តាល ។

ជនរងគ្រោះ​បានចេញ​ទៅ​ឆក់​ត្រី​នៅ​ចំណុចកើតហេតុ​ជាមួយ​ឪពុកក្មេក​ដោយ​ឆក់​នៅ​កន្លែងផ្សេងៗពីគ្នា លុះ​មកដល់​ម៉ោង​កើតហេតុ​ឪពុកក្មេក​ក៏បាន​ដើររក​ជនរងគ្រោះ​ជា​កូនប្រសារ ដើម្បី​ត្រឡប់មកផ្ទះ​វិញ​លុះ​ដើរមក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅក្នុង​ទឹក​ស្រែ ផ្កាប់មុខ ដោយមាន​ឧបករណ៍ ឆក់​ត្រី​នៅជាប់​ហ្នឹង​ខ្លួន ឃើញ​ដូច្នេះ​ឪពុកក្មេក​ជនរងគ្រោះ​បាន​ហៅ​បងប្អូន​ទៅ​លើកសព​ជនរងគ្រោះ​យកមក​ផ្ទះ ហើយ​រាយ​ការ​មក​ប៉ុស្តិ៍​ភ្លាម ។

ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​បច្ចេកទេស​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចូលរួមបាន​ពិនិត្យ​សព ការសន្និដ្ឋាន ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ ឆ្លង​ចរន្ត​ឧបករណ៍ ឆក់​ត្រី​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ពិតប្រាកដ មែន​ពិនិត្យ​រួចរាល់​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya