ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ខ្មែរ២នាក់​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ ដោះលែង​ពី​ពន្ធនាគារ

ពលរដ្ឋ​ខ្មែរ២នាក់​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូនមក​កម្ពុជា​វិញ ដោះលែង​ពី​ពន្ធនាគារ

(ឧ​ត្ត​រ​មានជ័យ)៖ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់​ពួកគេ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ពីបទ ចូល​កាប់​ឈើ​គ្រញូង​ដោយ​ខុសច្បាប់។

ជន​ទាំងពីរ​មានឈ្មោះ ទី១. សឿន ចើ​ន ភេទ​ប្រុស អាយុ១៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដង្ខៅ​ម៉ៅ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជននេះ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ តាម​ច្រក​ចាក់ច្រែង ជិត​ប្រាសាទព្រះវិហារ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ពីបទ កាប់​ឈើ​ក​គ្រញូង​ខុសច្បាប់ ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​ចាប់ខ្លួន និង​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​កេ​ត។
ជន​ទី២ មានឈ្មោះ សាម សូ ភេទ​ប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​មានជ័យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ ជននេះ​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃ០៣ ខែមេសា ឆ្នាំ២០១៧ ចូល​កាប់​ឈើ​គ្រញូង​តាម​ច្រក​ចាក់ច្រែង ជិត​ប្រាសាទព្រះវិហារ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ពីបទ កាប់​ឈើ​ក​គ្រញូង​ខុសច្បាប់ ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​ចាប់ខ្លួន និង​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​កេ​ត​ដូចគ្នា ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya