ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ប៊ុនធឿន ហៅ​មែ ​ធុំក្លិន​មិន​ស្រួល ?

លោក ប៊ុនធឿន ហៅ​មែ ​ធុំក្លិន​មិន​ស្រួល ?

(ភ្នំពេញ)៖  មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ម្នាក់ ឈ្មោះ ប៊ុនធឿន ហៅ​មែ ផង បច្ចុប្បន្ន​គាត់​កំពុងតែ​អុង​អាត់​សម្បើម​ណាស់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប។

ប្រភពព័ត៌មាន​បាន​ខ្សឹប​ឲ្យ​ដឹងថា អោយតែ​រដូវ​បិទ​នេសាទ​មកដល់ លោក ប៊ុនធឿន បាន​ដើរ​ទូងស្គ វ៉ៃ​ឃ្មោះ​ប្រកូក​ប្រកាសថា បើ​អ្នកណា​ចង់​ដាក់​របាំង​ស្បៃ​មុង ឬ​ដាក់​អួន​និង​ធ្វើការ​នេសាទផ្សេងៗទៀត សូមអោយ​ទាក់ទង​ទៅ​គេ​មុន បើ​មិន​ដូច្នេះ​ទេ តែ​ពេល​នេសាទ​នៅក្នុង​រដូវ​ហាមឃាត់​មិន​ប្រាប់​គេ ពេល​គេ​រកឃើញ​ចាប់​បំផ្លាញចោល​គ្មាន​លើកលែង​ឡើយ ដល់ពេល​នោះ​កុំ​បាច់​ទៅ​អង្វរ​សុំ​អោយសោះ។

អ្នក​ខ្សឹប​បាន​បន្តថា សំរាប់​ឈ្មួញ​អ្នកនេសាទធំៗ គេ​មាន​លុយ​ទិញ​ឧបករណ៍ ស្បៃ​មុង​ធ្វើ​សកម្មភាព​នេសាទ​ទ្រុងទ្រាយធំៗ ពួកគេ​មិន​ខ្លាច​ទៅទាក់ទង​សមត្ថកិច្ច​មុន​នោះទេ មុន​នឹងធ្វើ​សកម្មភាព​នេសាទ​ល្មើសច្បាប់ តែ​សំរាប់​អ្នកនេសាទ​ក្រីក្រ​តូចតាច នេសាទ​គ្រាន់តែ​មួយថ្ងៃ​រស់​មួយថ្ងៃ មាន​លុយ​ឯណា​យកទៅ​បង់​អោយ សមត្ថកិច្ច​មុន​នោះ។

ដូច្នេះហើយ មានតែ​ធ្វើ​សកម្មភាព​នេសាទ​បាន​ត្រី​លក់បាន​លុយ ពេល​សមត្ថកិច្ច​ទៅ​ទាន់​បាន​សុំ​សំរួល​ដោះស្រាយភ្លាមៗទៅ ចុះបើ​សមត្ថកិច្ច​គាត់​មិន​អនុគ្រោះ​ដល់​អ្នកនេសាទ​តូចតាច​វា​មិន​ងាប់​គ្នា​ហើយ ព្រោះ​អ្នកនេសាទ​តូចតាច ទោះ​ធ្វើ​សកម្មភាព​ក៏​វា​មិន​បង្ក​អោយ​អន្តរាយ​ដូច​ថៅកែធំៗនោះដែរ។ថៅកែធំៗគេ​មាន​លុយ គេ​ទិញ​ស្បៃ​មុង​ដាក់​របាំង៥០០មែត្រ​ទៅ១០០០មែត្រ។

ចំណែក​អ្នកក្រ យ៉ាងច្រើន​ដាក់១០០មែត្រ ២០០មែត្រ​ប៉ុណ្ណោះ ទោះ​ល្មើសច្បាប់​ក៏​វា​ទ្រង់ទ្រាយ​តូច​ដែរ។ ចុងក្រោយ ក្រុម​អ្នកនេសាទ​រស់នៅ​តាម​មា​ត់​បឹង​ទន្លេសាប ដូចជា​នៅក្នុង​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ជាដើម​នោះ បានស្នើ​សុំអោយ​លោកស្នងការ​ខេត្ត​ជួយ​ពិនិត្យមើល សកម្មភាព​របស់លោក​ប៊ុនធឿន ហៅ​មែ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ផង។

តាមពិត​ដាក់​សមត្ថកិច្ច​អោយទៅ​ឃ្លាំមើល​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ តែ​ធាតុពិត​ទៅយក​តែ​លុយ​ប៉ុណ្ណោះ បើ​អ្នកណា​មិនអោយ ទើប​រាយ​ការ​ណ៏​ទៅ​ថ្នាក់លើ​សុំ​ចុះបង្ក្រាប បើ​អ្នកណា​បង់លុយ​អោយ មានតែ​ផ្ដល់ព័ត៌មាន​អោយដឹង​មុន ពេល​ថ្នាក់លើ ឬ​សមត្ថកិច្ចផ្សេងៗទៀត​ចុះទៅ​បង្ក្រាប។

ប្រភពព័ត៌មាន​នេះ  គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ប្រជា​អ្នកនេសាទ​រស់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​សំណូមពរ​តែប៉ុណ្ណោះ តែ​រឿង​ពិត​ឬ​យ៉ាងណា​នោះ សូម​លោកស្នងការ​ជួយ​ពិនិត្យមើល​ផង​តើ​ដូច​ប្រជា​នេសាទ​គេ​រាយ​កាណ៍​មែនឬ​អត់? ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya