ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឡានក្រុង​ដឹក​ភ្ញៀវ​​ពី​វៀតណាម​បង្កប់​​ទំនិញ​អត់​បង់ពន្ធ ​

ឡានក្រុង​ដឹក​ភ្ញៀវ​​ពី​វៀតណាម​បង្កប់​​ទំនិញ​អត់​បង់ពន្ធ ​

ខេត្តស្វាយរៀង​៖ ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែល​បង្កប់​ទំនិញ​អត់​បង់ពន្ធ​មានដូចជា ក្រុមហ៊ុន​ខាយ​ណា​ម ត្រេ​ន​ស្ព័ត​ថេ​សិន (​ខេ​ម​បូ​ឌា​) ជា​ក្រុម​រថយន្តក្រុង​ដឹកទំនិញ​អត់​បង់ពន្ធ​ធំជាងគេ ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​ដោយ​ដឹក​ភ្ញៀវទេសចរ​បង្កប់​ដឹកទំនិញ​ក្នុង​មួយ ថ្ងៃ​ចំនួន ៩ គ្រឿង​ចូល​ពី​ប្រទេស​វៀតណាម​។ បន្ទាប់មក​គឺ​ក្រុមហ៊ុន​១៥ អេស អេ​ច ក្នុង​មួយថ្ងៃ​ចំនួន ៤​គ្រឿង​។ នៅមាន​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន ផន លីន​ធួ​រី​ហ្សឹ​ម​, ក្រុមហ៊ុន ប៉េ​កុល​គ្រុប​, ក្រុមហ៊ុន​រស្មី​សាមគ្គី​, ក្រុមហ៊ុន​សា​បា​កូ ជាដើម​។ ការដឹក​ទំនិញ​អត់​បង់ពន្ធ​បង្កប់​ក្នុង​ឡានក្រុង​ដឹក​អ្នកទេសចរ​ជា​រៀងរាល់​ថ្ងៃនេះ បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​ជាច្រើន​ក្នុង​មួយឆ្នាំៗ ដោយសារ ប្រធាន
​ស្នាក់ការ​គយ នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​រថយន្ត​ក្រុង ដឹក​អ្នកដំណើរ ប្រមាណ ១០​ក្រុមហ៊ុន ដឹកទំនិញ​អត់​ពន្ធ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។​
​តាម​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់​បាន​និយាយថា ក្នុង​រថយន្តក្រុង​មួយគ្រឿង​ដែល​ចេញពី ទីក្រុង​ហូជីមិញ​ផ្ទុកទំនិញ​មិនតិចជាង​៥០០​គីឡូក្រាម​ឡើយ រហូតដល់​រាប់ពាន់​គីឡូ​ឯណោះ​ក៏មានដែរ​។​
​ការមិន​យកពន្ធ​ពី​ទំនិញ​នាំចូល​នេះ ត្រូវ​ឬក៏​បាន​មន្ត្រី​គយ​យក​លេស​ថា ជា​ទំនិញ​របស់​អ្នកដំណើរ​។ ប៉ុន្តែ ទំនិញ​ក្នុង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នេះ មិនមែនជា​របស់​អ្នកដំណើរ​ទេ គឺជា​ទំនិញ ដែល​ក្រុមហ៊ុន​រថយន្តក្រុង​ទាំងនោះ ទទួល​ម៉ៅ​ដឹក​ដោយ​យក​ថ្លៃ​ពី​អ្នក​ផ្ញើ​ទំនិញ​ក្នុង​មួយ​គីឡូក្រាម មិនតិចជាង​១​ដុល្លារ​អាមេរិក​ឡើយ ។ កាលពី​ខែ​កន្លងទៅ​ថ្មីៗ​នេះ មន្ត្រី គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​ចាប់​រថយន្តក្រុង​មួយគ្រឿង របស់​ក្រុមហ៊ុន ខាយ​ណា​ម ត្រេ​ន​ស្ព័ត​ថេ​សិន (​ខេ​ម​បូ​ឌា​) ដែល​ដឹកទំនិញ ពី​ប្រទេស​វៀតណាម ត្រូវ​បង់ពន្ធ និង​ពិន័យ​ចូល​រដ្ឋ​ប្រមាណ ១​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ទោះបីជា សកម្មភាព​ដឹកទំនិញ​អត់​បង់ពន្ធ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ បានទទួល​ដឹកទំនិញ​អត់​បង់ពន្ធ​ជាច្រើន​តោន​នៅក្នុង​រថយន្ត​មួយគ្រឿងៗ ពី​ទីក្រុង​ហូជីមិញ មកកាន់​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត មិនបាន​ត្រួតពិនិត្យ​ទំនិញ​ទាំង​នោះទេ គឺ​គ្រាន់តែ​ឡើង​អើតមើល ហើយ​ចុះ​មកវិញ និង​ឲ្យ​អ្នកដំណើរ​ឡើង​ជិះ​វិញ​តែម្តង​។​
​បើតាម​អ្នកមើលការខុសត្រូវរ​បស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយថា ការដែល​មន្ត្រី​គយ និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត មិន​ត្រួត​ព​និត្យ​ទំនិញ​ក្នុង​រថយន្ត​នោះ ដោយសារ​ក្រុមហ៊ុន​រថយន្តក្រុង បាន​ចំណាយលុយ​យ៉ាងតិច​ជិត ៣​លាន​រៀល ក្នុង​រថយន្ត​មួយគ្រឿង
​ទៅ​ឲ្យ​សមត្ថកិច្ច​ទាំងនោះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​បង់​ឲ្យ​មន្ត្រី​គយ​នៅ​ច្រកទ្វារ​នេះ​ច្រើនជាងគេ​។​
​គេ​សង្កេតឃើញថា រដ្ឋ​បាត់បង់​ថវិកា​ជាច្រើន​ក្នុង​មួយខែៗ ដោយសារតែ មន្ត្រី​គយ និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត និង​នៅតាម​ផ្លូវជាតិ​លេខ​១ បើកដៃ​ឲ្យ​រថយន្ត​ដឹកទំនិញ​មិន​បង់ពន្ធ​។
​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​បង់​ឲ្យ​គយ និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុមហ៊ុន រថយន្តក្រុង​ត្រូវ​បង់​ឲ្យ គយ​នៅ​ខេត្តស្វាយរៀង គយ​ខេត្តព្រៃវែង គយ​ខេត្តកណ្តាល និង​គយ​រាជធានី​ភ្នំពេញ​ថែមទៀត​។​
​យោងតាម​តារាង​ចេញដំណើរ ក្នុង​មួយថ្ងៃៗ មាន​រថយន្តក្រុង ដឹកទំនិញ​ចេញ ពី​ទីក្រុង​ហូជីមិញ​មក​កម្ពុជា ប្រមាណ​ជិត​៤០​គ្រឿង​។ ករណីនេះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ដែល​ទើប​ឡើង​ថ្មី លោក អូន ព័ន្ធមុន្នីរ័ត្ន គួរ​ពិនិត្យ មើល​មន្ត្រី​គយ​នៅ​ច្រក​បាវិត​នោះ​ផង បើ​បណ្តោយ​តែ​របៀបនេះ​ច្បាស់​ជា​ខាតបង់​ថវិការដ្ឋ​ច្រើនណាស់​ទាន​!៕
​ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya