ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ ត្រូវ​ថៃ​បញ្ជូនមក​កម្ពុជា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ

ពលករ​ខ្មែរ ត្រូវ​ថៃ​បញ្ជូនមក​កម្ពុជា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ

បន្ទាយមានជ័យ៖ ជុំវិញ​ការចាប់​បញ្ជូន​ដូច​ទឹកបាក់​ទំនប់​នេះ ពលករ​ខ្មែរ​ប្រុស​ស្រី ដែល​ត្រូវ​បង្ខំ​ឲ្យ​មក​កម្ពុជា​វិញ​បាន​ឲ្យ​ដឹងថា នៅពេល​អាជ្ញាធរ​ថៃ បាន​ចាប់​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ថ្មី​នោះ ថៅកែ​ថៃ​បាន​បញ្ឈប់​ការងារ​របស់​ពួកគេ ដោយ​តម្រូវ​ឲ្យ​ទៅធ្វើ​សំណុំ​ឯកសារ​ច្បាប់​ត្រឹមត្រូវ ទើប​ហ៊ាន​ទទួល​ធ្វើ​ការងារ​មកវិញ។

មន្ត្រី​គណៈកម្មការ​ទទួល​ពល​ករ​ខ្មែរ​ខុសច្បាប់ បាន​ឲ្យ​ដឹងថា រយៈពេល៥ថ្ងៃ  អាជ្ញាធរ​ថៃ បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ជិត ៤ ពាន់​នាក់ មក​កម្ពុជា​វិញ។ នេះ​បើ​ចាប់ពី​ថ្ងៃទី១ -៥ កក្កដា ឆ្នាំ២០១៧នេះ​ម្សិលមិញ។

នៅ​អំឡុង​ពេលដែល​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់​ការងារ​ថ្មី​របស់ខ្លួន​នោះ រយៈពេល៥ថ្ងៃ​ដើមខែ​កក្កដា​នេះ មាន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​សរុប ៣,៦៨៤នាក់ មាន​ស្រី១,១៦០នាក់ និង​កុមារ ២៨៦នាក់ ត្រូវបាន​ភាគី​ចាប់បញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

 

ការទាមទារ​ឯកសារ​ស្របច្បាប់​នេះ ពួកគេ​ខ្លះ​ត្រូវ​បង្ខំចិត្ត​ខ្ចីលុយ​ថៅកែ​ថៃ​ទៅធ្វើ​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ក្នុងម្នាក់ៗធ្វើលិខិត​ឆ្លងដែន​អស់ ២១៥ដុល្លារ និង​ថ្លៃ​ក្រុមហ៊ុន​ច្បាប់​ការងារ​តម្លៃ ១២៥ដុល្លារ និង​ត្រូវ​ចំណាយ​ច្បាប់​ការងារ​ប្រទេស​ថៃ​មាន​បង់ពន្ធ និង​បង់​សេវា​សុខភាព​ប្រមាណ ១៨,០០០បាត​បន្ថែមទៀត។ នេះ​បើតាម​ចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

ពួកគេ​បាន​បន្ថែមថា បន្ទាប់ពី​អនុញ្ញាត​ឲ្យ​ធ្វើ​ច្បាប់​ការងារ​ហើយ ពួកគេ​ត្រូវ​បង់ប្រាក់​ជាង៣ម៉ឺន​បាត​ទៀត​ក្នុង​ម្នាក់ ទើប​អាចធ្វើ​ការងារ​បាន​នៅ​ទីនោះ ប៉ុន្តែ​ដោយសារ​ត្រូវ​ដោះបំណុល​ថៅកែ​រួមទាំង​ត្រូវ​ច្រើន​បែបនេះ ពួកគេ​គ្មាន​លទ្ធភាព​ទេ ទើប​សម្រេចចិត្ត​ដើរចេញ​ពី​កន្លែងធ្វើការ​ងារ​ឲ្យ​តម្រួត​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ។ ជាមួយគ្នា​ដែរ ពួកគេ​ក៏បាន​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ជួយ​អន្តរាគមន៍​និង​សម្រួល​ដល់​ពួកគេ​ផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya