ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ បណ្តាល​ឲ្យ​ដួល​សង្កត់​ចំក្បាល ស្លាប់

បុរស​ម្នាក់ ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ បណ្តាល​ឲ្យ​ដួល​សង្កត់​ចំក្បាល ស្លាប់

ខេត្តរតនគិរី ៖ ហេតុការណ៍​នេះ​កើតឡើង នៅ​រសៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លើក​ណាត់​ផ្លូវជាតិ លេខ៧៨ ក្នុងភូមិ​លែ​រ៍ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។

ជនរងគ្រោះ​មានឈ្មោះ រ​មាំ ធិ​ក អាយុ២៧ឆ្នាំ ជនជាតិ​ចា​រាយ មានកូន៣នាក់​រស់នៅ ក្នុងបន្ទុក ។ បច្ចុប្បន្ន​រស់នៅ​ភូមិ​លែ​រ៍ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ប្រកប​របរ​ដឹកឈើ​ប្រភេទ​សុ​ក្រំ ចំនួន​បួន​ដុំ មាន មុខកាត់៣០សង់ទីម៉ែត្រ បួន​ជ្រុង ប្រវែង១.២ ម៉ែត្រ ។ ជនរងគ្រោះ​ដឹកឈើ​ក្នុងស្ថានភាព​ស្រវឹង ទប់​ស្មារតី​មិនបាន​ល្អ​ទើប​បណ្តាលឱ្យ​ដួល​ខ្លួន ឯង​ត្រូវ​ឈើ​សង្កត់ពីលើ​បណ្តាលឱ្យ​ស្លាប់ភ្លាមៗតែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya