ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី ក្លែង​ឯកសារ​សាធារណៈ យក​ដី​របស់​នាយកដ្ឋាន​រុក្ខាប្រមាញ់ និង​នេសាទ ទៅ​លក់ ក្នុងតម្លៃ​ជាង៥០ម៉ឺន​ដុល្លារ​អាមេរិក

ឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី ក្លែង​ឯកសារ​សាធារណៈ យក​ដី​របស់​នាយកដ្ឋាន​រុក្ខាប្រមាញ់ និង​នេសាទ ទៅ​លក់ ក្នុងតម្លៃ​ជាង៥០ម៉ឺន​ដុល្លារ​អាមេរិក

ភ្នំពេញៈ កាលពី​រសៀល​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នេះ នាយក​ក្រុមហ៊ុន​ម្នាក់ ដែល​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី ក្លែង​ឯកសារ​សាធារណៈ យក​ដី​របស់​នាយកដ្ឋាន​រុក្ខាប្រមាញ់ និង​នេសាទ ទៅ​លក់ ក្នុងតម្លៃ​ជាង៥០ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បុរស​រូបនោះ​ឈ្មោះ ហង្ស វណ្ណ​នី ភេទ​ប្រុស អាយុ៥៥ឆ្នាំ ជា​នាយក​ក្រុមហ៊ុន​ហង្ស​វណ្ណ​នី អ៊ឹម​ផត​អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី ត្រូវបាន លោក​សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ចាត់ការ​លើ​សំណុំ​រឿងនេះ​តាម​នីតិវិធី ។

ដើមចម​នៃ​ការឃាត់ខ្លួន​នាយក​ក្រុមហ៊ុន​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហើ​ប​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោក ហង្ស វណ្ណ​នី ក្នុងនាម​នាយក​ក្រុមហ៊ុន​ហង្ស​វណ្ណ​នី អ៊ឹម​ផត​អ៊ិ​ច​ផត ខូ​អិ​ល​ធី​ឌី  បានបង្ហាញ​លិខិត​របស់​ក្រសួងកសិកម្ម ដែលមាន​ចំណារ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី​ការប្រគល់​សិ​ទិ្ឋ​ឲ្យ​ក្រុមហ៊ុន​ហង្ស​វណ្ណ​នី លក់​ដី​កម្ម​សិ​ទិ្ឋ​របស់​នាយកដ្ឋាន​រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ទីតាំងនៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងតម្លៃ៤៣០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ទៅ​ឲ្យ​ក្រុមហ៊ុន​ហេង​លី​លី​គៀវ អ៊ឹម​ផត​អ៊ិ​ច​ផត មើល ។

នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ ងួន ស៊ា​ង តំណាង ក្រុមហ៊ុន​ហេង​លី​លី​គៀវ អ៊ឹម​ផត​អ៊ិ​ច​ផត មានការ​ជឿទុកចិត្ត ហ៊ាន​ទិញ​ដី​ខាងលើនេះ រហូត​ឈាន​ដល់ក​ក់លុយ​ជាង៣០ម៉ឺន​ដុល្លារ និង​កក់​ប្រាក់​ជា​បន្តបន្ទាប់​ទៀត រហូតដល់​ជាង៥០ម៉ឺន​ដុល្លារ ។ នៅពេល​ទទួល​ប្រាក់​កក់​នេះហើយ លោក ហង្ស វណ្ណ​នី បានរៀបចំ​ឯកសារ​មួយចំនួន ដើម្បី​យកទៅ​ប្រគល់​ឲ្យ​អ្នកទិញ ។ ប៉ុន្តែ​នៅពេលដែល​អ្នកទិញ បាន​យក​ឯកសារ​ទាំងអស់នេះ ទៅ​ផ្ទៀងផ្ទាត់​តាម​ស្ថាប័ន​ជំនាញ ពាក់​ព័​ន្ឋ​នឹងធ្វើ​ការផ្ទេរ​សិ​ទិ្ឋ​ដី របស់​រដ្ឋ​មកជា​ដី​កម្ម​សិ​ទិ្ឋ​ឯកជន​វិញ ទើប​ដឹងថា​សុ​ទ្ឋ​តែ​ក្លែងក្លាយ​ទាំងអស់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya