ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៦នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តសៀមរាប ៦នាក់ ករណី​គ្រឿងញៀន

(សៀមរាប)៖ នា​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរៈសេនីយទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​បង្ក្រាប​ករណី​រក្សា​ទុក ចែកចាយ និង​ជួញដូរ​គ្រឿងញៀន បាន​ជាង​កន្លះ​គីឡូក្រាម នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយមាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បាន៦នាក់ (ស្ត្រី២នាក់)។

កម្លាំង​អាវុធហត្ថ​បាន​ដកហូត​បាន​វត្ថុតាង មានដូចជា៖ សារធាតុ​ញៀន​ប្រភេទ​គ្រាប់​និង​ម្សៅ គឺ​ទី​ប្រភេទ​គ្រាប់​និង​ម្សៅ​ពណ៌​ក្រហម មាន​ទម្ងន់ ២២.១ក្រាម ស្មើនឹង៤កញ្ចប់, ទី២ ប្រភេទ​ពណ៌​ស មាន​ទម្ងន់ ២០.៤ក្រាម ស្មើនឹង៥កញ្ចប់, ទី៣ ប្រភេទ​ពណ៌​ខៀវ មាន​ទម្ងន់៤៩.៣ក្រាម ស្មើនឹង១៤០គ្រាប់ មាន៨កញ្ចប់, និង​ទី៤ ប្រភេទ​ម៉ា​ទឹកកក៤៧៣.២ក្រាម ស្មើនឹង៤៧កញ្ចប់ ។ សរុប គឺមាន​ប្រភេទ អ៊ិ​ច​ស្កា​ស៊ី៩កញ្ចប់ និង១៤០គ្រាប់ ស្មើនឹង៩១.៨ក្រាម, ម៉ា​ទឹកកក៤៧កញ្ចប់ ស្មើនឹង៤៧៣.២ក្រាម ។ សរុប​ទាំងពីរ​ប្រភេទ គឺមាន៥៦៥ក្រាម  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya