ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលមានបុរសម្នាក់តូចចិត្តនឹងប្រពន្ធដៀលថាក្រ និងយកស្បែកជើងវាយក្បាល ជិះម៉ូតូមកលោតទឹកស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។
បុរសដែលលោតទឹកខាងលើឈ្មោះ ភ័ក្រ អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ មុខរបរជាងសំណង់។ សាក្សីនិយាយថា មុនពេលកើតហេតុគេសង្កេតឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-5471 ជិះតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត
លុះមកដល់លើស្ពានព្រះមុនីវង្សថ្មីបានចុះពីលើម៉ូតូហើយឡើង បង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ទេ ដោយសារសមត្ថកិច្ចជួយទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកទៅទីស្នាក់ការប៉ុស្តិ៍នគរបាលច្បារអំពៅទី ១ ដើម្បីសួរនាំ បុរសនោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេមានប្រពន្ធម្នាក់ឈ្មោះភាព ដោយប្រពន្ធបានដៀលខ្លួនថាអាក្រនិងមិនចេះរកស៊ី ហើយប្រពន្ធបានយកស្បែកជើងវាយក្បាលខ្លួនថែមទៀត ទើបខ្លួនសម្រេចចិត្ដជិះម៉ូតូមកលោតទឹកស្ពានព្រះមុនីវង្សថ្មី តែម្ដងទៅ។ មនុស្សគ្រប់គ្នាបន្ទាប់ពីបានឮពាក្យបុរសកំសត់នោះ ពោលក៏នាំគ្នា ប្រតិកម្មថា នាងជាប្រពន្ធនោះមិនគប្បីយកស្បែកជើងវាយក្បាលប្តីយ៉ាងដូច្នេះទេ។ នេះជាអំពើមិនមានសីលធម៌ ជាស្រីមេផ្ទះទេ ហើយក៏មិនត្រូវដៀលប្តីថា អាក្រនោះដែរ ព្រោះគ្នាជាកម្មករសំណង់ឲ្យក្លាយជាឧកញ៉ាម្តេចបាន ទៅ។ សាធារណជនបានបន្ថែមថា ករណីនេះប៉ះចំប្តីស្លូតទេ បើប៉ះប្តីគេដទៃវិញ ច្បាស់ជាកំពប់នោមមិនខាន នោះឡើយ។
នេះសំណាងហើយដែលបានសមត្ថកិច្ចជួយទាន់ ចុះបើស្លាប់វាមិនមានវិប្បដិសារីមួយជីវិតទេ ឬ? ថ្ងៃមុខថ្ងៃក្រោយឈប់ទៅអាកប្បកិរិយាបែបថោកៗនេះ៕ សហការី