ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ទីតាំង​ផ្ទះល្វែង​មួយកន្លែង នៅក្នុង​បុរី​ក្រោ​ន​ភ្នំពេញ សមត្ថកិច្ច​ចុះ​ដកហូត​ថ្នាំពេទ្យ​ក្លែងក្លាយ

ទីតាំង​ផ្ទះល្វែង​មួយកន្លែង នៅក្នុង​បុរី​ក្រោ​ន​ភ្នំពេញ សមត្ថកិច្ច​ចុះ​ដកហូត​ថ្នាំពេទ្យ​ក្លែងក្លាយ

ភ្នំពេញៈ នៅ​រសៀល​ថ្ងៃទី៦ កក្កដា ឆ្នាំ២០១៧នេះ ត្រូវបាន​សមត្ថកិច្ច ចុះបង្ក្រាប​ក្រោយពី​សង្ស័យថា ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​ថ្នាំពេទ្យ​ក្លែងក្លាយ នៅ​ទីនោះ។

ក្រោយពី​មានការ​ស្រាវជ្រាវ និង​ពាក្យបណ្តឹង​រួចមក សមត្ថកិច្ច​របស់លោក រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​សហការគ្នា ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យភ្លាមៗ ដើម្បី​ប្រមូលយក​វត្ថុតាង​ថ្នាំពេទ្យ​ក្លែងក្លាយ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​ចាត់ការ​តាមច្បាប់។

បើតាម​លោក ឡុង ស្រេង ក្រោយពី​មានការ​ស្រាវជ្រាវ​អស់​រយៈពេល១២ថ្ងៃ​រួចមក សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះ​ឡោមព័ទ្ធ​និង​ឆែកឆេរ​ទីតាំង​មួយ​នេះ ដោយ​រឹម​អូស​ថ្នាំពេទ្យ​ខុសច្បាប់ ២៩មុខ ស្មើនឹង៤២០០គីឡូក្រាម ក្រៅពីនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់។

ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ទីតាំង​មួយ​នេះ សមត្ថកិច្ច​នឹង​យក​ថ្នាំពេទ្យ​ទៅ​ពិសោធន៍ នៅ​បន្ទប់​ឡា​បូ ប្រសិនបើ​រកឃើញថា ជា​ថ្នាំពេទ្យ​ក្លែងក្លាយ ឬក៏​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​នោះ ជនសង្ស័យ​គឺ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ដោយយោង​ទៅតាម​ច្បាប់​ស្តីពី​ឱសថ មាត្រា១២ថ្មី អាច​ប្រឈម​ជាប់ពន្ធនាគារ ពី៥ទៅ១០ឆ្នាំ។

មន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ក្រោយ​ការបង្ក្រាប​ឱសថ​ជាច្រើន​មុខ​រួចហើយនោះ សមត្ថកិច្ច នឹង​យកទៅ​ពិសោធន៍​ឲ្យ​ដឹង​ច្បាស់​ពី​លទ្ធផល ដោយ​ក្នុងនោះ មាន​ទាំង​ថ្នាំ​ប៉ា​រ៉ា ថ្នាំ​ផ្តាសាយ B1B2 និង​ថ្នាំ​ចាក់​មួយចំនួនទៀត។

បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ទីតាំង​ស្តុក​ថ្នាំពេទ្យ​ជាច្រើន​មុខ​នេះ មិនមាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​ទីតាំង​នេះ ក៏ត្រូវ​បាន​បិត​ផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya