ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​របួស​បាក់ជើង

ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​របួស​បាក់ជើង

ភ្នំពេញ ៖ ហេតុ​ការគ្រោះថ្នាក់ ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ០១និង២០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ៦ ខែ​កក្ដ​ដា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ១៦៣កែង​និង​ផ្លូវ៣៥០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

មុនពេល​កើត​គេ​ឃើញ ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ១២៥ពណ៌​ខ្មៅ សេរី​ឆ្នាំ២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-8906 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ៣៥០ ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2AH-1932 បើកបរ ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុច កើតហេតុ​មិន​ប្រ​យ​ត្ន័​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​បើក​ឆ្លងផ្លូវ ពេញទំហឹង​អូស​ជិត១០ម៉ែត្រ​បណ្ដាល​ឲ្យ​បុរស​អ្នកបើក​ម៉ូតូ​របួស​បាក់​កជើង​ខាងស្ដាំ ភ្លាមៗត្រូវបាន​រថយន្ត សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​សុខលាភ​មេត្រី ដឹក​យកទៅ​សង្គ្រោះ​ផងដែរ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​ក្រុម​អ្នកបើករថយន្ត​បង្ក​អូស​យកទៅ​ទុក​នៅក្នុង​ផ្ទះ​របស់គេ លុះ​ពេលដែល​អ្នកសារព័ត៌មាន​ទៅ​ថត បែ​ជាមាន​ស្ត្រី​ម្នា​ក់មក​ហាម​មិនអោយ​ថត ក្រោយមក​ដោយមាន​ការ​ពន្យល់​ពីរ​សមត្ថកិច្ច​ទើប​យក​ម៉ូតូ​ចេញពីរ​ផ្ទះ​មក​ទុក​កន្លែង​ដើម ចំណែក​ស្ត្រី​ម្នាក់​ដែល​មក​ហាម​ប្រហែលជា​ដឹងខ្លួន​ខុស ក៏​ឡើង​ជិះ​រថយន្ត​ទៅ​បាត់។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya