ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ប្រុស​ស្រី២នាក់ រួម​នឹង​ថ្នាំញៀន​ចំនួន២កញ្ចប់​ធំ កម្លាំង​នគរបាល​បង្ក្រាបបាន

ជនសង្ស័យ​ប្រុស​ស្រី២នាក់ រួម​នឹង​ថ្នាំញៀន​ចំនួន២កញ្ចប់​ធំ កម្លាំង​នគរបាល​បង្ក្រាបបាន

កំពង់ចាមៈ កាលពី​រសៀល​ថ្ងៃទី៥ ខែកក្កដា​ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​អធិការដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពី​ស្ទាក់ចាប់​រថយន្ត​កុងតឺន័រ​មួយ។

មុននឹង​ឈានដល់​ស្ទាក់​បង្ក្រាប​រថយន្ត​ខាងលើ គឺ​លោក​ទទួល​ព័ត៌មាន​តាម​ទូរ​សព្ទ​ថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A ២៧៣៩ ដឹក​គ្រឿងញៀន​ទុក​ចែកចាយ ធ្វើដំណើរ​ក្នុង​គោលដៅ​ពី​ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ទៅ​អ្នក​លឿង ។

បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង ដោយមាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អូរ​ស្វាយ និង​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក និង​កម្លាំង​ជំនាញ​គ្រឿងញៀន​ខេត្ត ធ្វើ​ការឃាត់​រថយន្ត​បាន​នៅមុខ​អធិការដ្ឋាន ស្ថិតក្នុង​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម តែម្ដង។

ក្រោយពី​ស្ទាក់​ចាប់បាន​រថយន្ត​ខាងលើ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ១-ឈ្មោះ យឹម គីម​ស៊ា ហៅ ង៉ោ ភេទ​ប្រុស អាយុ២៩ឆ្នាំ នៅ​ភូមិ​ស្ពឺ ឃុំ​ស្ពឺ  ស្រុក​ចំការលើ ខេត្តកំពង់ចាម។ ២-ឈ្មោះ សៅ ស្រី​នាង ភេទ​ស្រី អាយុ២៨ឆ្នាំ នៅ​ភូមិ​សាលា​តា​ព្រហ្ម ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន ចំនួន២កញ្ចប់ (ធំ១កញ្ចប់ តូច១កញ្ចប់) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច០១គ្រឿង ឧបករណ៍​វេច​ខ្ចប់​មួយចំនួន ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយ​សម្រាប់ ទូរ​សព្ទ​ចំនួន៣គ្រឿង ប្រាក់រៀល ប្រាក់​ដុល្លា ប្រាក់​ដុង​មួយចំនួន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya