ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ ៣នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ ៣នាក់ ករណី​គ្រឿងញៀន

(កំពង់ស្ពឺ)៖ នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ  ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឹ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានធ្វើការ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន៣នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន២១៥កញ្ចប់ នៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង។

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានធ្វើការ​ឃាត់ខ្លួន​ស​ញ្ញាស​ង្ស័​យ ចំនួន២នាក់ ឈ្មោះ ណុំ វិសាល អាយុ២៣ឆ្នាំ និង​ឈ្មោះ ស្រួយ គឹមហុង អាយុ៣៣ឆ្នាំ ដោយ​ក្នុងនោះ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន៨កញ្ចប់ ម៉ូតូ១គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត។

ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់ បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ខាងលើនេះ​ជា​របស់​ឈ្មោះ សន ក្រឹម អាយុ៣០ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ភ្លាមនោះ​បន្ទាប់ពី​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា កម្លាំង​របស់លោក​បាន​បន្ដទៅ​ឃាត់ខ្លួន​ឈ្មោះ សន ក្រឹម ហើយ​បាន​ឆែកឆេរ​នៅក្នុង​ផ្ទះ ស្រាប់តែ​រកឃើញ​គ្រឿងញៀន ចំនួន២០៧កញ្ចប់​បន្ថែមទៀត។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន​ថ្នាំញៀន​សរុប២១៥កញ្ចប់ ម៉ូតូ១គ្រឿង និង​ទូរស័ព្ទ២គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya