ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទួ​រ​ស័ព្ទ​ដៃ

ជនសង្ស័យ២នាក់ ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទួ​រ​ស័ព្ទ​ដៃ

ភ្នំពេញៈ ការ​ភា្ញ​ក់​ផ្អើល​កាល​វេលា​ម៉ោង២និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​សម្ដេច​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទី១ មានឈ្មោះ ម៉េង ហុង ភេទ​ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ​មុខរបរ មិន​ពិតប្រាកដ ។ ទី២ ឈ្មោះ ចាន់ សុខ ហៅ​ក្រៅ​ពៅ​ម៉ាប់ ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ​មុខរបរ មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ ជា​ជន​ជាតិចិន មានឈ្មោះ ចាង វ៉ៃ​អ៊ី ភេទ​ប្រុស អាយុ ៤៩ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ស​ណ្នា​គារ​Aនី​កូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេល​កើតហេតុ គាត់​កំពុង​ជិះ​ម៉ូតូឌុប តាមផ្លូវ​ខាងលើ ហើយ​បាន​កាន់​ទូរស័ព្ទដៃ ខណៈ​មកដល់​ចំណុច​ផ្លូវ​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ១គ្រឿង ម៉ាក​NEX ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ ជិះ​ស្រប​ទិស​គ្នា មកពី​ក្រោយ ក៏​ធ្វើ​សកម្មភាព​ឆក់​ទួ​រ​ស័ព្ទ​ដៃ បានសម្រេច​ហើយ ភ្លាមៗនោះ ក៏ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ៧មករា សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលិត បាន​ដេញតាម​ពីក្រោយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ ក៏​ដួល​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ទាំង២នាក់​តែម្តង  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya