ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក៣នាក់ ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​ហើយ​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង

ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក៣នាក់ ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​ហើយ​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង

ភ្នំពេញ ៖ ហេតុ​ការបង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤និង១០នាទី​ទៀបភ្លឺ ថ្ងៃទី៥ខែ កក្កដា​ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ២៧១ ស្ថិតក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក៣នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់បាន​ហើយ​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​និង​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន បន្ទាប់ពីរ​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ចូល​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​បានសម្រេច។

ជនរងគ្រោះ​មានឈ្មោះ ជា បុរី ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិក នៅ​ក្លឹប​កំសាន្ត ប្លូ​ឡាញ ។ ចំណែក​ជនសង្ស័យ មានឈ្មោះ ច​ន្ដា វុ​ទ្ធ ភេទ​ប្រុស អាយុ ២១ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ដល់​ស្នាក់នៅ​ផ្ទះជួល​ខណ្ឌ​សែន​សុខ ។

មុនពេល​កើត​រូបគេ​ចេញមក​ពី​ធ្វើការ​មកដល់​ផ្ទះ​ឃើញ​ទ្វារ​បន្ទប់​បើក​ស្រាប់​ក្រឡេក​ទៅ​ឃើញ​ជនសង្ស័យ​ចំនួន៣នាក់​មាន​យួ​ស្បោង​ខោអាវ​ពេលនោះ​ខ្លួន​ស្រែក​ឆោឡោ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅក្បែ​ខាង​នាំគ្នា​រត់​ដេញចាប់បាន​ម្នាក់​រួច​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​និង​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ចំណែក​បក្ខពួក​របស់​គេ​ចំនួន២នាក់​ទៀត​បាន​យក​ស្បោង​ខោអាវ​ជនរងគ្រោះ​រត់ឡើង​ជិះ​ម៉ូតូ​គ្នា​គេ​គេចខ្លួន​បាត់ស្រមោល  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya