ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​យុវជន​ម្នាក់​របួសស្រាល

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​យុវជន​ម្នាក់​របួសស្រាល

ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩និង២០នាទី​យប់ ថ្ងៃទី៤ខែ កក្កដា ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត កែង​និង​ផ្លូវ​បេតុង​គ្មាន​លេខ ស្តិ​ត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស 570 សេរី​ឆ្នាំ២០១៦ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS-7007 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​កើ​តទៅ​លិច​ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​មិនបាន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSXពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV.2086 បើកបរ​និង​រួម​ដំណើរ​ដោយ​យុវជន២នាក់​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​ទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​បត់​ឆ្លងផ្លូវ​បុក​បណ្ដាលអោយ​រងរបួស ស្រាល២នាក់ ចំណែក​រថយន្ត​បែក​កាង​មុខ​ស្ដាំ​បន្តិចបន្តួច  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya