ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ច្រក​បាក់ដៃ និង​ច្រក​កំពង់​ក្រសាំង លេច​ធ្លាយ​រឿង​ឈ្មួញ​នាំ​ឈើ​ទៅ​លក់​នៅ​វៀតណាម?

ច្រក​បាក់ដៃ និង​ច្រក​កំពង់​ក្រសាំង លេច​ធ្លាយ​រឿង​ឈ្មួញ​នាំ​ឈើ​ទៅ​លក់​នៅ​វៀតណាម?

តាកែវៈ ឲ បច្ចុប្បន្ននេះ កំពុង​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្ដៅគគុក​សម្រាប់​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ដោយសារតែ​សកម្មភាព​នាំ​ឈើ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​នៅតែ​បន្ត​កើតមាន ទោះបី​ជាមាន​ការចាប់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​យ៉ាង​ក៏ដោយ។

តាម​សេចក្តីរាយការណ៍ ក្រៅពី​ខេត្ត​នៅ​ភាគ​ឦសាន ខេត្តតាកែវ ក៏​មិនសូវ​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ដោយសារតែ​ខេត្ត​មួយ​នេះ នៅ​កៀក​ជិត​នឹង​ព្រំប្រទល់​វៀតណាម។

បច្ចុប្បន្ននេះ មានការ​នាំ​ឈើ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​បាក់ដៃ និង​ច្រក​កំពង់​ក្រសាំង ស្ថិតនៅក្នុង​ខេត្តតាកែវ ហើយ​ការនាំ​ឈើ​ចេញ ដោយ​ខុសច្បាប់​នេះ ត្រូវបាន​គេ​និយាយថា ពាក់ព័ន្ធ​នឹង​មន្ត្រីនគរបាល​ម្នា​ក់នៅ​ខេត្តតាកែវ។

កាលពីពេលថ្មីៗ គេ​បាន​ប្រទះឃើញ​ទូក​ដឹកឈើ​ប្រណីត​ចំនួន១៥គ្រឿង ដោយ​ចត​នៅ​ចំណុច​កំពង់អំពិល​ចំនួន៨គ្រឿង និង​នៅ​ចំណុច​ច្រក​បាក់ដៃ​ចំនួន៧គ្រឿង ដែល​គេ​សង្ស័យថា ជា​ទូក​ឈើ​ប្រណីត​របស់លោក សុជាតិ និង លោក សុខ បម្រុង​ដឹក​ឆ្លងទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ប្រទេស​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់។

តាម​សេចក្តីរាយការណ៍​ដដែល ការនាំ​ឈើ​យកទៅលក់​នៅ​វៀតណាម​នេះ ត្រូវបាន​គេ​អះអាងថា កំណត់​តម្លៃ​ឲ្យ​បង់​ចូល​សមត្ថកិច្ច​ក្នុង​មួយ​ឡាន​ទូ​រី​ស តម្លៃ​ប្រមាណ​ជាង១០០០ដុល្លារ ឡាន​កង់៦ តម្លៃ​ប្រមាណ៤០០០ដុល្លារ និង​ឡាន​កង់១០ តម្លៃ​ប្រមាណ៦០០០ដុល្លារ។

ពាក់ព័ន្ធ​ករណី​រកស៊ី​ឈើ ដោយ​ឈ្មួញ​នៅ​ខេត្តតាកែវ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនសូវ​ហ៊ាន​ប៉ះពាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​កន្លងមក គេ​សង្កេតឃើញថា អភិបាលខេត្ត ដែល​ទើប​ឡើង​តំណែង​ថ្មី គឺ​លោក ឡាយ វណ្ណៈ មិនសូវ​ជា​អត់ឱន​ឲ្យ​នោះឡើយ និយាយ​ឲ្យ​ចំ​គឺ លោក​តែងតែ​ប្រើ​កំណា​ប់​ដៃ​ដែក​ទៅតាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល ហើយ​ប្រជាពលរដ្ឋ​រំពឹងថា លោក​នឹង​ជួយ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ជៀង​វាង​ការ​ចោទ និង​ប៉ះពាល់​កិត្តិយស​អភិបាលខេត្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya