ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧៤.១៧៥ ស្ថិតក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

នៅ​ម៉ោង​ខាងលើ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក FORTUNER ព​ណ៏​ស ពាក់​ស្លាក​លេខ ONG 132 2-009 បើកបរ​ដោយ​ឈ្មោះ ហោ សុខ​ជា ភេទ​ប្រុស អាយុ ៣៨ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន មាន​ទី​លំ​ផ្ទះ​លេខ ២៨Eo ផ្លូវ​លេខ ១៩ ស្ថិតក្នុង​ភូមិ​ទី៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ធ្វើ​ចរាចរណ៍​ក្នុងទិសដៅ​ពី​កើត​ឆ្ពោះទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​អ្នក​ប​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ សេរី​ឆ្នាំ២០១៥ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1F 6200 ដែល​កំពុង​ចរាចរណ៍​ក្នុងទិសដៅ​ពី​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង​សង្ស័យ(បំរុង​ឆ្លងផ្លូវ) បណ្ដាល​ឲ្យ​បុ​ើ​ង​ម៉ូតូ​ចូល​ស្រែ និង​រង​រួស​សន្លប់​ស្ដូកស្ដឹង។

ប្រភពព័ត៌មាន​ខាងលើ​បន្តថា ជន​រងរបួស​ធ្ងន់​ស​ន្ល​ប់​ស្ដូកស្ដឹង​ឈ្មោះ ផល ភេទ​ប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន មាន​ទី​លំ​ស្នា​រាជ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

ភ្លាមៗនោះ​ជនរងគ្រោះ​រងរបួស​ស​ន្ល​ប់​ស្ដូកស្ដឹង​ត្រូវបាន​គេ​បញ្ជូន​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិសាត់ ចំណែក​វត្ថុតាង​រថយន្ត និង​ម៉ូតូ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​រងចាំ​ធ្វើការ​វាសវែង និង​ដោះស្រាយ​គ្នា​តាម​នីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya