ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់​រថយន្ដក្រុង​ចំណុះ៤៥កៅអី ដឹកឈើ​ប្រណីត​ធ្នង់ និង​សុ​ក្រំ

ឃាត់​រថយន្ដក្រុង​ចំណុះ៤៥កៅអី ដឹកឈើ​ប្រណីត​ធ្នង់ និង​សុ​ក្រំ

ខេត្តកំពង់ធំ ៖ កាលពី ម៉ោង១និង៣០នាទី​ថ្ងៃទី៤កក្កដា ឆ្នាំ២០១៧ កំលាំង​កងរាជអាវុធហត្ថ ស្រុក​សន្ទុក​ចំនួន០២នាក់​រថយន្ត ០១គ្រឿង​ដឹកនាំ​ដោយ​លោក អនុ​សេនីយ៍ ឯក នេ​ត​ចាន់​សុភាព មេ​បញ្ញា​ការរង​ស្រុក សហ​ការណ៍​ជាមួយ កំលាំង រដ្ឋបាល ព្រៃឈើ​ផ្នែក​កំពង់ថ្ម ស្ទាក់ចាប់​រថយន្តក្រុង​ចំណុះ45 កៅអី ០១គ្រឿង នៅ​ចំណុច  ភូមិ​ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

 

មួយរយៈ​ពេលនេះ យើង​អង្កេត​ឃើញថា​បទល្មើស​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​ចេញពី​ខេត្ត សៀមរាប និង ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តកំពង់ធំ មាន​សភាព​ដួច​គេ​ហែរ​កឋិន ចូល​វត្ត តែ​បែរជា​មន្ដ្រី​ដែល​ពាក់ព័ន្ធ​មួយចំនួនធំ មិនសូវ បង្ក្រាប ទោះបី រាល់​ការប្រជុំ ថ្នាក់លើ​បានលើកឡើង​ថា សូមអោយ​មន្ដ្រី​ជំនាញ​គ្រប់​ស្ថា​ប័​ន្ដ​ដែល​ពាក់ព័ន្ធ​រួមទាំង​ប្រជា​ពល​រដ្ន​ផងដែរ  ជាក់ស្ដែង។

 

លោក សុ​ត ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្ម  បាន​ប្រាប់​ក្នុង​កិច្ចសម្ភាសន៍​ថា ខាង​មន្ដ្រី​ជំនាញ​យើង​បាន សួរនាំ អ្នក បើកបរ​រថយន្ដ រក​ឈ្មោះ​ថៅកែ​ឈើ តែ​ពុំ​ប្រាប់ ជា លទ្ធផល ឃាត់ខ្លួន អ្នកបើករថយន្ត ម្នាក់​ឈ្មោះ​ប៉ិល  វឿន ភេទ​ប្រុស អាយុ 44ឆ្នាំ រស់នៅ ភូមិ​ត្រពាំង ឃុំ ល្វា ស្រុក​ព្រៃឈរ  ខេត្ត កំពង់ចាម  ; រថយន្ត ក្រុង ពណ៌​ខៀវ-ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C – 6871;   ឈើប្រណិត​ប្រភេទ​ធ្នង់​កូន​ក្រឡឹង​ចំនួន 77ដុំ= 0.370ម៉ែត្រ​គីប និង ឈើ លេខ01ប្រភេទ​សុក្រ​ម​ចំនួន  39សន្លឹក ស្មើ​និង 3.232ម្រ៉ែ​ត​គីប ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ថ្ម​ធ្វើកា​វាស់វែង​និង​រក្សាទុក ចំណែក​មនុស្ស​កំពុង​ក​សាង​សំណុំរឿង​បញ្ជូន​បន្ដទៅ​តុលាកា ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya