ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លាហើយ លាគ្មានថ្ងៃជួប មិនដឹងពេលណា ថ្ងៃណាបានជួបទៀតទេ ចិត្តដាច់ណាស់លោកអើយ

លាហើយ លាគ្មានថ្ងៃជួប មិនដឹងពេលណា ថ្ងៃណាបានជួបទៀតទេ ចិត្តដាច់ណាស់លោកអើយ

កណ្តាល៖នៅថ្ងៃទី០៣ខែ០៧ ឆ្នាំ២០១៧ វេលាម៉ោង‌១៨.០០នាទីយប់ នៅចំណុចភូមិ‌ព្រែកក្របៅទី៣‌
.ឃុំ‌ព្រែកអំពិល ស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌។
ជនរងគ្រោះ‌ឈ្មោះ‌រឿន ទូច ភេទ‌ប្រុស‌អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ‌ កសិករនៅភូមិ.ឃុំ‌កើត‌ហេតុ‌(ស្លាប់‌)។
-ឪពុក‌ឈ្មោះ‌ស៊ុក រឿន អាយុ ៦៩ឆ្នាំ មុខរបរ‌ កសិករ
-ម្ដាយ‌ឈ្មោះ‌វ៉ាន់ សារូ អាយុ៦៧ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌ នៅភូមិ.ឃុំ‌កើត‌ហេតុ‌ ។

រយៈពេល៣ថ្ងៃមកនេះជនរងគ្រោះ‌បានដើរផឹកស៊ីហើយមានស្រវឹងជារៀងរាល់ថ្ងៃនៅថ្ងៃកើតហេតុម៉ោង៦ព្រឹកជនរងគ្រោះបានចេញ ពីផ្ទះបាត់រហូតដល់ម៉ោង១១ បានត្រឡប់មកផ្ទះវិញ ហូបបាយបានបន្តិចចេញទៅវិញបាត់ដល់ម៉ោង១៨ឃើញមកដល់ផ្ទះដោយមានសភាព ស្រវឹងស្រា ហើយឡើងទៅលើផ្ទះឃើញខោអាវរបស់ខ្លួនប្រឡាក់ក៏ និយាយថា(កុំប៉ះពាល់ខោអាវអញ)ពេលនោះឈ្មោះ វ៉ាន់ សារូ ជាម្តាយនិយាយថា អញបោសសំអាតលើផ្ទះមុននេះធ្លាក់កំទិចកំទីលើទេ ។ បន្ទាប់មកឈ្មោះ វ៉ាន់ សារូបានចុះមកក្រោមផ្ទះ ដល់វេលាម៉ោង១៩.០០នាទី យប់ថ្ងៃដែលដោយស្ងាត់មាត់ជនរងគ្រោះទើបឈ្មោះស៊ុក រឿន ជាឪពុកបានឡើងទៅមើឃើញជនរងគ្រោះបានចង់កស្លាប់បាត់ទៅ
ហើយដោយយកអាវរបស់ខ្លួពណ៌ខៀវដៃវែងចង់ភ្ជាប់និងធ្នឹមផ្ទះជិតនិងសសរកណ្តាល ។
កម្លាំងផ្នែកពិនិត្យហេតុបានសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូម

និងគ្រូពេទ្យបានពិនិត្យដោយហ្មត់ចត់ជនរងគ្រោះពិតជាបានធ្វើអត្តឃាត

ដោយចង់កខ្លួនឯងប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya