ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​បុរស​ជនជាតិ​ចិន និង​ប្រពន្ធ​ជនជាតិ​វៀតណាម​ថៅកែ​ហាង​ម៉ាស្សា «ឡុង​ឈាន» ទៅ​តុលាការ

បញ្ជូន​បុរស​ជនជាតិ​ចិន និង​ប្រពន្ធ​ជនជាតិ​វៀតណាម​ថៅកែ​ហាង​ម៉ាស្សា «ឡុង​ឈាន» ទៅ​តុលាការ

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ បុរស​ជនជាតិ​ចិន និង​ប្រពន្ធ​ជនជាតិ​វៀតណាម ជា​ថៅកែ​ហាង​ម៉ាស្សា​យីហោ «ឡុង​ឈាន» បាន​ត្រូវ​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​បញ្ជូនមក​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​សញ្ចារកម្ម។ បច្ចុប្បន្ន​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​សាកសួរ​ថៅកែ​ហាង​ម៉ាស្សា​យីហោ​ឡុង​ឈាន​នេះ។

បុរស​ជនជាតិ​ចិន​ឈ្មោះ​PETER TAM អាយុ៦២ឆ្នាំ និង​ប្រពន្ធ​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀង ធី​គីម​ធី ហៅ​សូ​យ អាយុ៣៣ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅ​ហាង​ម៉ាស្សា​យីហោ​ឡុង​ឈាន មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក។

ឃាត់ខ្លួន​ស្ត្រី​បម្រើសេវា​ម៉ាស្សា១០នាក់ និង​ដកហូត​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិនទាន់​ប្រើ​មួយចំនួន​ទុកជា​វត្ថុតាង ។ ក្រោយពី​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​ពាក់ព័ន្ធ​ទាំង១២នាក់ សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី។ បន្ទាប់មក​សមត្ថកិច្ច បានធ្វើ​ការអប់រំ​និង​ដោះលែង​ស្ត្រី​បម្រើសេវា​ម៉ាស្សា១០នាក់​នេះ​ឲ្យ​មាន​សេរីភាព​វិញ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya