ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អូន​ដើរ​សោះ​មក​បុក​អូន ឃើញ​អត់​លោក​ប៉ូលិស បុក​អូន​ហើយ​នាំ​អូន​ចូល​ប៉ុស្តិ៍​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង ៣នាក់

អូន​ដើរ​សោះ​មក​បុក​អូន ឃើញ​អត់​លោក​ប៉ូលិស បុក​អូន​ហើយ​នាំ​អូន​ចូល​ប៉ុស្តិ៍​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង ៣នាក់

ស្វាយរៀង ៖ នៅវេលា​ម៉ោង១ និង៥នាទី ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៧ យ៉ាងហោចណាស់ មនុស្ស​ប្រុស-ស្រី ៣នាក់ បាន​រងរបួស​ធ្ងន់ និង​គោ​ក្បាល ២ក្បាល ងាប់១ក្បាល របួស១ក្បាល ខណៈ​ដែរ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ស្រាប់តែ​គោ ២ក្បាល ដើរចេញ​ពី​គុ​ម្ភ​ស្មៅ ឆ្លងថ្នល់​បណ្តាល ឲ្យ​បុក ខ្ទុប​ចំ​គោ​ទាំង ២ក្បាល ពេញទំហឹង​ម៉ូតូ​ទាំង ២គ្រឿង ដួល​អូស​ជាង១០ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង ៣នាក់​តែម្តង នៅលើ​ផ្លូវ ជាតិ​លេខ១ ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

នៅមុន​កើតហេតុ​គេ​នារី ២នាក់ ជិះ​ម៉ូតូ ១គ្រឿង ម៉ាក​សង់ C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ព្រៃវែង 1K-6938 ជិះ​ស្រប​ទិស​គ្នា​មួយ និង​ម៉ូតូ១គ្រឿង​ទៀត ម៉ាក ស៊ុយ​សា​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង 1J-4557 បើក​ដោយ​យុវជន​ម្នាក់​ឈ្មោះ ចំរើន អាយុ ១៧ឆ្នាំ មុខរបរ​ជា​សិស្ស​មាន​ទីលំនៅ​ភូមិ​អូរ​សំដី ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែក​នារី ២នាក់ អ្នកបើកបរ​ឈ្មោះ ឡុង ស្រី​ពេជ្រ អាយុ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧ​ម្តុ​ង ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្ត ព្រៃវែង និង​អ្នករួមដំណើរ​ម្នាក់ទៀត​អត់​ស្គាល់ឈ្មោះ ដោយ​សន្លប់​ស្តូកស្តឹង ។

លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​សត្វ​គោ​ចំនួន២ក្បាល ទើប​និង​ចេញពី​ស៊ី​ស្មៅ ហើយ​ដើរ​ឆ្លងថ្នល់​មិន​ដល់​ពាក់កណ្តាល​ថ្នល​ផង ត្រូវ​ម៉ូតូ​របស់​នារី ២នាក់ ធ្វើដំណើរ ពី​ទិស​ខាងលិច​មក​កើត​បុក​ចំក​ពេញទំហឹង និង​ម៉ូតូ​យុវជន​ម្នាក់ ជិះ​ស្រប​ទិស​មកពី​ក្រោយ បុក​បន្ត​គ្នា បណ្តាល​ឲ្យ​សត្វ​គោ​ងាប់ភ្លាមៗ ១ក្បាល និង១ក្បាល​ទៀត​រងរបួស​ដាច់​មុខដាច់​មាត់​ចំ​មនុស្ស​ប្រុស-ស្រី​ទាំង ៣នាក់ ដួល​បោក​ថ្នល់​អូស​ជាមួយ​ម៉ូតូ​ជាង ១០ម៉ែត្រ រងរបួស​ធ្ងន់​ទាំង ៣នាក់ តែម្តង ។

ក្រោយពី​កើតហេតុ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍ ទៅ​សមត្ថកិច្ច​និង​ជួយ​ហៅ រថយន្ត​សង្គ្រោះ​ដឹក យក ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ។ រីឯ​សត្វ​គោ និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច ធ្វើការ​វាស់វែង យកមក​រក្សាទុក ដើម្បី​រងចាំ​ម្ចាស់​ចេញមុខ​ដោះស្រាយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya