ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គោយន្ត​មួយគ្រឿង​ដឹក​មនុស្ស​ប្រុស​ស្រី ពេញ​បើក​ចុះ​ចំណោត​ធ្វេសប្រហែស បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ជាច្រើន​ត្រឡប់​របួសធ្ងន់៦នាក់​ស្រាល​ម្នាក់

គោយន្ត​មួយគ្រឿង​ដឹក​មនុស្ស​ប្រុស​ស្រី ពេញ​បើក​ចុះ​ចំណោត​ធ្វេសប្រហែស បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​ជាច្រើន​ត្រឡប់​របួសធ្ងន់៦នាក់​ស្រាល​ម្នាក់

(បាត់ដំបង)៖ គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខ្លួនឯង​នេះ​កើតឡើង កាលពី​រសៀល ថ្ងៃទី១ខែកក្កដា​ឆ្នាំ២០១៧ នៅ​ចំណុច​ជើងភ្នំ​ព្រឹក​ស្ថិត​ក្នុងភូមិ​ថ្នល់​បត់​ឃុំ​អូ​រំដួល​ស្រុក​ភ្នំព្រឹក។

ជនរងគ្រោះ​ធ្ងន់​ចំនួន៦នាក់​មានឈ្មោះ១ម៉ិច ពិ​ភេទ​ប្រុស​អាយុ៥១ឆ្នាំ​អ្នកបើកប​គោយន្ត(របួសធ្ងន់)២ឈ្មោះ​សំអាត ឡាង​ភេទ​ប្រុស​អាយុ២៤ឆ្នាំ(របួសធ្ងន់)៣.ក្មេងស្រី​អាយុ៦ឆ្នាំ(មិន​ស្គាល់ឈ្មោះ)របួស់ធ្ងន់ ៤ឈ្មោះ​យ៉ាង.រី​ភេទ​ស្រី​អាយុ៦០ឆ្នាំ(របួសធ្ងន់)៥ឈ្មោះ​គឹម.លី​ភេទ​ប្រុស​អាយុ៤៣ឆ្នាំ(របួសធ្ងន់​និង៦ឈ្មោះ​សេង ម៉េង​ហួយ​ភេទ​ស្រី​អាយុ២២ឆ្នាំ​របួសធ្ងន់)និង៧ឈ្មោះ​ពិ​ចេក​ភេទ​ប្រុស​អាយុ១៧ឆ្នាំ(របួសស្រាល)។អ្នក​ទាំង៧នាក់​រស់នៅ​ភូមិ ឃុំ​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ។

មូលហេតុ​គឺ​បណ្តាលមកពី​គោយន្ត​ចុះ​ពីលើ​ផ្លូវ​ជំរាលភ្នំ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្វើ​ឳ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ទើប​រងរបួស​ធ្ងន់​និង​ស្រាល៧នាក់។បច្ចុប្បន្ន​ជនរងគ្រោះ​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន។ចំណែក​គោយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​អូរ​រំដួល​រងចាំ​ការដោះស្រាយ​តាមច្បាប់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya