ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តបុករ​ថយ​ន្ត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួសស្រាល​ម្នាក់

គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តបុករ​ថយ​ន្ត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​និង​របួសស្រាល​ម្នាក់

ខេត្តកំពង់ធំ  ៖ នៅ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ វេលា​ម៉ោង២៤និង១០នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦ ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (ត្រង់ចំណុច​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត)។

មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-5731 បើកបរ​ដោយ​ឈ្មោះ គួ​ន គឹម​សៀ​ប ភេទ​ប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅ​ភូមិ វាល​អំពិល ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (មាន​ជាតិ​អាល់កុល ០,៨៩២ មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់) ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​និង​អ្នករួមដំណើរ ឈ្មោះ អ៊ុត គីម​តី ភេទ​ប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ​ភូមិ គី​រី​អណ្តែត ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ស្លាប់​នៅ​កន្លែងកើតហេតុ រថយន្ដ​នេះ​ពេលមកដល់​កន្លែងកើតហេតុ​បាន​បុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក ហ៊ីយ៉ាន់ដាយ  ពណ៌​ស គ្មាន​ស្លាក​លេខ (ដឹក​ទូរ​ហ្វ​ម នី​កា)បាន​ឈប់​លើ​ទ្រូងផ្លូវ ដែល​សមត្ថកិច្ច​កំពុង​ហៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល តែ​អ្នកបើក​បរបាន(គេចខ្លួនបាត់) ។ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ចងក្រង​សំណុំរឿង និង​ប្រមូល​វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya