ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង រីឯ​បុរស២នាក់ បាន​រងរបួស​ធ្ងន់

បុរស​ម្នាក់ ស្លាប់​នៅនឹងកន្លែង រីឯ​បុរស២នាក់ បាន​រងរបួស​ធ្ងន់

ភ្នំពេញ៖ នៅវេលា​ម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បុរស​ម្នាក់​បាន​ស្លាប់ នៅ​និង​កន្លែង រីឯ​បុរស២នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ង​ន បញ្ចូនទៅ​សង្គ្រោះបន្ទាន់ ក្នុង​ហេតុ​ការ​គ្រោះ​ថា្នក់​ចរាចរណ៍ លើផ្លូវ​ម៉ុង រិទ្ធី ក្នុងភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ ភ្នំពេញ ។

មុនពេល​កើតហេតុ រថយន្ត​ម៉ាក​លិច ស៊ី​ស​RX 300 បើកបរ​ស្រព​ទិស​គ្នា លុះដល់​ចំណុចកើតហេតុ ទល់មុខ​បុរី​ម៉េង​ហួត  បាន​បុក​ពីក្រោយ​ម៉ូតូ របស់​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​បុក​រះ​បណ្តាល​ឲ្យ បុរស​ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ង​ន និង​ប​ញ្ចូ​ន ទៅ​សង្គ្រោះ​បន្ទន់”។ ចំណែក​រថយន្ត ត្រូវបាន​ជិះ​រត់ គេច​បាត់ស្រមោល ។

សាកសព​មានឈ្មោះ ឌួង ឆេង អាយុ៥៥ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​កុប​មូល ពាក់​ស្លាក​លេខ ភ្នំពេញ​1BJ-7656  រស់នៅ​ភូមិ​ព្រែ​កទា សង្កាត់​ចោមចៅ ខណ្ឌ​សែន​សុខ ត្រូវបាន​ស្លាប់បាត់​បង់ជីវិត ហើយ​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya