ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារតែ​រថយន្ត​ច្នៃ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារតែ​រថយន្ត​ច្នៃ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់

រតនគិរី៖ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង១៩និង៣០នាទី​យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច​ទល់មុខ ស្ថានីយ៍​ប្រេង​លោក​ហួត រិទ្ធី​ស្ថិត​ក្នុងភូមិ១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

សមត្ថកិច្ច នគរបាល​ចរាចរណ៍ ស្រុក​បរ​កែវ​ចុះ​ដល់​កន្លែង កើតហេតុ​ធ្វើការ​វាស់វែង ប៉ុន្តែ​អ្នកបើករថយន្ត ច្នៃ​នោះ​រត់​គេចខ្លួនបាត់ ។ បើតាម​អធិការរង ទទួល​ផែន​សណ្តាប់ធ្នាប់ ស្រុក​បរ​កែវ លោក​សោម ចាន់​ដា​រ៉ា បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ហន កុសល ភេទ​ប្រុស​អាយុ១៨ឆ្នាំ មាន​ទីលំនៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាកC125ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី1C9567 (ស្លាប់​កន្លែងកើតហេតុ) រីឯ​រថយន្ត​ច្នៃ​ម៉ាក ហ៊ី​លុច​មួយ​បាំង​កន្លះ កែ​ទ្រុង​ព៌​ណ​កណ្តុរ​ប្រ​ម៉េះ កែ​ទ្រុង​ពាក់​ស្លាក​លេខ ភ្នំពេញ2A9330 ។

ពួកគាត់​បានឃើញ​រថ​យន្ត ច្នៃ​មាន​ទិសដៅ​ពី​លិចទៅ​កើត និង​ម៉ូតូ​មាន​ទិសដៅ កើតមក​លិច គឺ​បញ្ច្រាស់ទិស​គ្នា ប៉ុន្តែ​ម៉ូតូ​ប្រហែល​អស់​សាំង ប្រុង​បត់​ចូល​ស្ថានីយ៍​ប្រេង មិន​ប្រយ័ត្ន​បុក​គ្នា ពេញទំហឹង​តែម្តង  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya