ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នគរបាល​កំណត់​អត្តសញ្ញាណ​ជនល្មើស​បាន​ហើយ ករណី​យុវជន​ម្នាក់​ត្រូវគេ​ចាក់​សម្លាប់ នៅក្នុង​បន្ទប់ទឹក ផ្ទះ​បើក Internet សង្ស័យ​រឿង​គំនុំ

នគរបាល​កំណត់​អត្តសញ្ញាណ​ជនល្មើស​បាន​ហើយ ករណី​យុវជន​ម្នាក់​ត្រូវគេ​ចាក់​សម្លាប់ នៅក្នុង​បន្ទប់ទឹក ផ្ទះ​បើក Internet សង្ស័យ​រឿង​គំនុំ

(កណ្តាល)៖ នៅ​ល្ងាច​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យ​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ចាក់​សម្លាប់ យុវជន​ម្នាក់ ជា​បុគ្គលិក​ហាង Internet ត្រូវបាន​កម្លាំង​នគរបាល ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក ចិត្ត​ទុកដាក់ រហូត​ឈានទៅ​កំណត់​មុខសញ្ញា​បាន​ហើយ។

ជនរងគ្រោះ​មានឈ្មោះ រ័ត្ន ពុទ្ធ​ថា ភេទ​ប្រុស អាយុ២២ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ហាង Internet (មាន​ហ្គេម​តាម​អន​ឡាញ) និង​ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ឪពុក​ឈ្មោះ រ័ត្ន វាសនា និង​ម្តាយ​ឈ្មោះ ឆាយ មុំ។

ចំពោះ​ជនសង្ស័យ សមត្ថកិច្ច​បានបញ្ជាក់​ថា កំណត់​អត្តសញ្ញាណ​បាន​ហើយ តាមរយៈ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព របស់​ម្ចាស់ផ្ទះ។

បើ​យោងតាម​ការស្រាវជ្រាវ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បានចេញ​ចូល បន្ទប់ទឹក​ចំនួន៣ដង ក្រោយមក​ក៏​មក​ប្រាប់​ជនរងគ្រោះ​ថា បន្ទប់ទឹក​ស្ទុះ​ឲ្យ​ជន​រង​ទៅ​មើល​បន្តិច។ លុះ​ពេល​ជនរងគ្រោះ​ដើរទៅ​មើល​ដល់​បន្ទប់ទឹក ជនសង្ស័យ​ក៏​ដើរទៅ​ពីក្រោយ រួច​ច្រាន​ចូលក្នុង​បន្ទប់ទឹក ធ្វើ​សកម្មភាព​ចាក់​សម្លាប់ នៅក្នុង​បន្ទប់ទឹក​នោះ​តែម្តង។ លុះ​ចាក់​សម្លាប់​ជនរងគ្រោះ​រួច ជនសង្ស័យ​បាន​ដើរ​ចេញពី​បន្ទប់ មក​ប្រាប់​បុគ្គលិក​ហាង​ម្នាក់​ទៀតថា ជនរងគ្រោះ​ដួល​ក្នុង​បន្ទប់ទឹក​បែកក្បាល​ហូរឈាម ជួយ​ទៅ​មើល និង​ជួយ​ជូត​ឈាម​ឲ្យ​គេ​ផង ប៉ុន្តែ​បុគ្គលិក​ម្នាក់ទៀត​នេះ បានឃើញ​ជនសង្ស័យ​ដៃ​កាន់​កាំបិត​ក៏​ស្ទុះ​រត់ ចេញ​ក្រៅ​ផ្ទះ ទៅប្តឹង​នគរបាល​ឲ្យ​មកជួយ​អន្តរាគមន៍ ភ្លាមនោះ​នគរបាល​បាន​ចុះ​មកដល់​ក៏​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់ ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់ទឹក​បាត់ទៅហើយ។ ចំណែកឯ​ជនសង្ស័យ​ក៏បាន​គេចខ្លួនបាត់។

ឪពុក​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គាត់​មានកូន៣នាក់ ហើយ​កូន​ដែល​ស្លាប់​នេះ គឺជា​កូន​ទី។ កូន​គាត់​នៅឯ​ស្រុកកំណើត​មិនដែល មានរឿង​រ៉ាវ​ជាមួយ​អ្នកដទៃ​នោះទេ តែ​មក​កន្លែងធ្វើការ​គាត់​មិនដឹង​ទេ ព្រោះ​គាត់​នៅឯ​ស្រុក​កណើត​ឯណោះ ប៉ុន្តែ​អ្វីដែល​គាត់​រន្ធត់​នោះ គឺ​ថ្ងៃស្អែក​ត្រូវ​នឹង​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ គឺ​កូន​គាត់​ឈប់​ពី​កន្លែងធ្វើការ​នេះ ត្រឡប់ទៅផ្ទះ​វិញ តែ​ឥឡូវនេះ​ត្រូវបាន​គេ​សម្លាប់ បាត់ទៅហើយ។

ករណី​សម្លាប់​យុវជន​ជា​បុគ្គលិក​ហាង Internet នៅក្នុង​បន្ទប់ទឹក​ផ្ទះល្វែង​នេះ គឺជា​ករណី​គំនុំ ព្រោះ​ជនសង្ស័យ​មិនបាន យក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​នោះទេ ហើយ​ពេលនេះ​លោក​បានកំណត់​អត្ត​សញ្ញា​រួចហើយ តាម​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya