ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ធ្លាយ​ឧ​ស្ម័យ​អាម៉ូញ៉ាក់​ពី​រោង​សិប្បកម្ម​ផលិត​ទឹកកក​មួយកន្លែង សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍

ធ្លាយ​ឧ​ស្ម័យ​អាម៉ូញ៉ាក់​ពី​រោង​សិប្បកម្ម​ផលិត​ទឹកកក​មួយកន្លែង សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍

(ភ្នំពេញ)៖ នៅ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ មាន​ករណី​លេច​ធ្លាយ​ឧ​ស្ម័យ​អាម៉ូញ៉ាក់​ជាថ្មី​ម្តងទៀត នៅ​រោង​សិប្បកម្ម​ផលិត​ទឹកកក​មួយកន្លែង នៅតាម​ផ្លូវ៣៧១ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ដែល​ប៉ះពាល់​យ៉ាងខ្លាំង ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ និង​ដល់​សិស្សសាលា ដែល​កំពុង​រៀន​នៅ​ជិត​នោះដែរ។

បន្ទាប់ពី​ពិនិត្យឃើញ​ពី​ផលប៉ះពាល់ នៃ​ឧស្ម័ន​អាម៉ូញ៉ាក់​នេះ ក៏​សម្រេច​ឲ្យ​សិស្សសាលា នៅ​ជិត​នោះ​ផ្អាក​សិក្សា​មួយរយៈ​ពេល​ខ្លី​សិន និង​បាន​ប្រើ​ប្រា​ល់​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​បាញ់​ទឹកបន្សាប​ឧស្ម័ន​អាម៉ូញ៉ាក់​នោះ​ផងដែរ។

បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច ទីតាំង​ផលិត​ទឹកកក​ខាងលើនេះ ធ្លាប់បាន​លេច​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​បែបនេះ​ម្តង​រួចមកហើយ ដែល​ពេលនោះ​សមត្ថកិច្ច​ក៏បាន​ផ្អាក មិន​ឲ្យ​ផលិត​ទឹកកក​នេះ​បន្តទៀត ប៉ុន្តែ​ដោយសារ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បើក​ដំណើរការ​ឡើងវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya