ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អត្តសញ្ញាណ និង​តម្រុយខ្លះៗត្រូវបាន​សមត្ថកិច្ច​កំណត់​បាន​ហើយ ទាក់ទិន​នឹង​សព​ក្មេងស្រី​ម្នាក់​ដែល​ត្រូវគេ​ប្រទះឃើញ

អត្តសញ្ញាណ និង​តម្រុយខ្លះៗត្រូវបាន​សមត្ថកិច្ច​កំណត់​បាន​ហើយ ទាក់ទិន​នឹង​សព​ក្មេងស្រី​ម្នាក់​ដែល​ត្រូវគេ​ប្រទះឃើញ

ខេត្តកំពត៖កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៧នេះ អត្តសញ្ញាណ និង តម្រុយខ្លះៗត្រូវបាន​សមត្ថកិច្ច​កំណត់​បាន​ហើយ ទាក់ទិន​នឹង​សព​ក្មេងស្រី​ម្នាក់​ដែល​ត្រូវគេ​ប្រទះឃើញ និង​បង្ក​ការភ្ញាក់ផ្អើល ។ បន្ទាប់ពី​លើកសព​ចេញពី​ស្រះ ភ្លាមៗ ក្រុម​សាច់ញាតិ​ក៏​មកដល់​កន្លែងកើតហេតុ។

យោងតាម​សាច់ញាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អួន សុ​ភ័​ក្ដ អាយុ ១៨ឆ្នាំ ស្នាក់នៅ​ភូមិ​ឈើទាល ឃុំ​ជំ​ពូ​វ័​ន្ត ស្រុក​ជំ​គី​រី ខេត្តកំពត។ ជនរងគ្រោះ​ជា​ក្មេង​កំព្រា ដែល​ត្រូវគេ​យកមក​ចិញ្ចឹម​តាំងពី​តូច។

យោងតាម​សម្ដី​របស់​បងប្រុស​ម្នាក់​ជា​អ្នកលក់​ស៊ុប បាន​ឲ្យ​ដឹងថា មាន​ម៉ូតូ​មួយ​បានមក​ដឹកយក​ជនរងគ្រោះ​ទៅ​តាំងពី​យប់​ថ្ងៃទី ៣០ ខែមិថុនា ហើយក៏​បាត់​រហូត។ លុះដល់​ព្រឹក​ថ្ងៃទី ១ ខែកក្កដា ក៏មាន​គេ​ប្រទះឃើញ​សព​នាង​នៅក្នុង​ស្រះ​តែម្ដង។

គេ​នៅ​ពុំទាន់​សន្និដ្ឋានថា នេះ​ជា​ករណី​រំលោភ​សម្លាប់ ឬ​ជា​ករណី​អ្វី​ផ្សេង​ទេ ព្រោះ​រង់ចាំ​លទ្ធផល​កោសល្យវិច័យ​ពី​មន្ត្រី​បច្ចេកទេស​សិន។ នគរបាល​បាន​ប្រទះឃើញ ខោ​ក្នុង​ពណ៌​ខ្មៅ​ឆ្នូត និង​ដប​ទឹក​សុទ្ធ​មួយ តែ​មិន​ប្រាកដថា​ជា​ខោ​របស់​ជនរងគ្រោះ​ឬ​អ្នកណា​ទេ។ នគរបាល​កំពុង​សួរនាំ​អ្នក​ដែល​ពាក់ព័ន្ធ។

យោងតាម​នគរ​បាលប​ច្ចេកទេស​បាន​ប្រាប់ថា នេះ​ជា​ករណី​ឃាតកម្ម ព្រោះ​ជនរងគ្រោះ​បាន​បាក់ ក។ ការសន្និដ្ឋាន​ដំបូង ប្រហែល​ជនរងគ្រោះ​ប្រតាយប្រតប់​គ្នា​ជាមួយ​ជន​ដែល​ហៅ​នាង​មក ដែល​ប៉ុនប៉ង​រំលោភ តែ​ជនរងគ្រោះ​មិន​ព្រម។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៧ ម្សិលមិញ ដោយមាន​គេ​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់​អាយុ ជាង១០ឆ្នាំ ស្លាប់​ផ្កាប់មុខ​ក្នុង​ស្រះ ស្ថិតក្នុង​វត្ត ដីក្រហម នៅ​ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya