ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោក​កៅ ប៉ូច មេភូមិ បន្ទាយ​យោមរាជ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត

លោក​កៅ ប៉ូច មេភូមិ បន្ទាយ​យោមរាជ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត

ខេត្តកំពង់ធំ៖  ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ០៧និង៥០នាទី​ព្រឹក​ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ បន្ទាយ​យោមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះ​មានឈ្មោះ កៅ ប៉ូច ភេទ ប្រុស អាយុ ៥០ឆ្នាំ តួនាទី​មេភូមិ បន្ទាយ​យោមរាជ រស់នៅ​ភូមិ​កើតហេតុ។

រថយន្ត​បង្ក​ម៉ាក សាំ​យុង ពណ៌​ស ពាក់​ស្លាក លេខ 2AN -0544 សមត្ថកិច្ច បាន​បន្តទៀតថា បន្ទាប់ពីរ​បង្ក​គ្រោះ​ចរាចរណ៍​បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​រួច អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​បង្ក​នៅ​និង​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ម៉ាក ស្មា​ក់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH -8716 រង​ការខូចខាត​យ៉ាងដំណំ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កំណត់ហេតុ និង​ប្រគល់ សព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ អធិការនគរបាល ស្រុក សន្ទុក រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ នៅពេល​ក្រោយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya