ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » យាយ​នី តា​អាត ដឹកជញ្ជូន​ឈើ​ចូល​ឃ្លាំង ឧកញ៉ា គង់ ក្រឹ​ង ទាហាន​ចាម នៅ​ស្រុក​ស្នួល បន្តទៅ​លក់​នៅ​វៀតណាម

យាយ​នី តា​អាត ដឹកជញ្ជូន​ឈើ​ចូល​ឃ្លាំង ឧកញ៉ា គង់ ក្រឹ​ង ទាហាន​ចាម នៅ​ស្រុក​ស្នួល បន្តទៅ​លក់​នៅ​វៀតណាម

ក្រចេះ ៖ កាលពី​យប់​ថ្ងៃទី​ថ្ងៃទី០២កក្កដា ឆ្នាំ ២០១៧នេះ គេ​ឃើញ​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណិត របស់​មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ នី ប្តី ឈ្មោះ អាត និង​លោក​សាល តំណាង​ក្រុមហ៊ុន​តុង​មិន បាន​ដឹកឈើ​ចេញពី ស្រុក​សំបូរ យ៉ាង​គគ្រឹកគគ្រេង ឆ្លងកាត់​សាលាស្រុក​ស្នួល ចូល​ឃ្លាំង​ឧកញ៉ា គង់ ក្រឹ​ង ទាហាន​ចាម រកស៊ី​ឈើ​ខុសច្បាប់ ស្ថិតនៅក្នុង​ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដឹក​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​វ៉ា​លឺ ដោយ ឆ្លងកាត់​សមត្ថកិច្ច​តាម​ដងផ្លូវ​រាប់មិនអស់ ដោយ​មិនមាន​អ្នក​ណាមួយ​ថ្លើមធំ​ហ៊ាន ប៉ះពាល់​ជំនួញ​ឈើ​នោះឡើយ។ជាពិសេស​ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ប្រទេស មាន​លោក ហ៊ុន សុង​ពោរ ជា​អ្នកទទួលខុសត្រូវ និង​អ្នកសម្របសម្រួល​ការងា​រ នេះ​ដែល​នាយ​ឧត្ដមសេនីយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់តាំង អោយមក​បង្ក្រាប បទល្មើស​ឆ្លង ដែន ផ្ទុយទៅវិញ​មក​សម្ងំ​យកសុខ កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ស្រួល នេះ​សរ​បញ្ជាក់ថា លោក ហ៊ុន សេង​ពោរ មិន​ស្ដាប់ និង​មិន​គោរព​តាម​បទបញ្ជា របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ។ ព្រោះតែ មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ នី ប្តី​ឈ្មោះ អាត បាន យកឈ្មោះ​លោកធំ​ខាង​ប៉ូលីស​ខេត្តក្រចេះ (លាក់​ឈ្មោះ​សិន)។

សេចក្តីរាយការណ៍​បន្ត​ទៀតថា មេ​ឈ្មួញ​ជួញ​ឈើ​ដុះ​ស្លែ ឈ្មោះ នី ប្តី​ឈ្មោះ អាត រ​ប្រើ​ស្បែក​លោកធំ​ខាង​ប៉ូលីស ធ្វើជា​ឈ្មួញ​ចេញ មុខ​ចេញ​មាត់​ជាងគេ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើប្រណិត មាន​ធ្នង់ បេង ចេញពី​ស្រុក​សំបូរ តាម​រថយន្តទំនើបៗ និង​រថយន្ត​យី​ឌុប ឡើងមក​ខេត្តក្រចេះ​យកមក​ស្តុក​ទុក​ចូល​ឃ្លាំង​ឧកញ៉ា គង់ ក្រឹ​ង ទាហាន​ចាម រកស៊ី​ឈើ​ខុសច្បាប់  ឆ្ពោះទៅ​ប្រទេស​វៀតណាម គឺ​មិន​លោះ​ថ្ងៃ​ណា​ឡើយ ទាំង​ពេល​ភ្លៀង​ខ្លាំង មាន​រន្ទះបាញ់ ឬ​ខ្យល់ ព្យុះ​ក៏​ឈ្មោះ នី ប្តី​ឈ្មោះ អាត នៅ តែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត គឺ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិនដែល​ហ៊ាន​ត្រួតពិនិត្យ​ឬ​ហើបមាត់ ពី​ការរកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​របស់ ឈ្មោះ នី ប្តី​ឈ្មោះ អាត នោះទេ ជាពិសេស​គឺ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​គយ​ចល័ត គឺ ទី១ដោយសារតែ​ឈ្មោះ នី ប្តី​ឈ្មោះ អាត មាន លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី២ ឈ្មោះ នី ប្តី​ឈ្មោះ អាត មាន​ស្បែក​លោកធំ​ប៉ូលីស​ខេត្តក្រចេះ​នៅ​ពីក្រោយ  និង​លោកធំ​ជា​ប៉ូលីស​ពាក់​ផ្កាយ​នោះ ជួយ​ជ្រោមជ្រែង។

សេចក្តីរាយការណ៍​បន្ត​ទៀតថា ឈ្មោះ នី  ប្តី​ឈ្មោះ អាត និង​ឧកញ៉ា គង់ ក្រឹ​ង ទាហាន​ចាម​រកស៊ី​ឈើ​ខុសច្បាប់ មិន​ច្បាស់​ទេ​ថា តើ​ក្នុងមួយខែៗ ចែក​ផលប្រយោជន៍​គ្នា ប៉ុន្មាន​ម៉ឺន​ដុល្លារ នោះទេ ទើប​មេ​ឈ្មួញ​រូបនោះ ពង្រឹងពង្រីក​មុខ​ជំនួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង។ ជាពិសេស​ក្រុម​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ប្រទេស មាន​លោក ហ៊ុន សុង​ពោរ ជា​អ្នកទទួលខុសត្រូវ និង​អ្នកសម្របសម្រួល​ការងា​រ​នេះ ដែល​នាយ​ឧត្ដមសេនីយ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាត់តាំង អោយមក បង្ក្រាប បទល្មើស​ឆ្លងដែន មិនដឹង​លា​បាតដៃ​ទទួល​ប្រាក់ ពី​ឈ្មួញ​ប៉ុន្មាន​នោះទេ ទើបបានជា មក​សម្ងំ​យកសុខ កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ស្រួល។ នេះ​សរ​បញ្ជាក់ថា លោក​ហ៊ុន សេង​ពោរ មិន​ស្ដាប់​និង​មិន​គោរព​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺ​បើកដៃ​អោយ​ឈ្មួញ ដឹកជញ្ជូន​ឈើ​តាម តែ​អំពើ​ចិត្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya