ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​ខុសច្បាប់ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ

ពលករ​ខ្មែរ​ខុសច្បាប់ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ

ភ្នំពេញ៖ កាលពី​ថ្ងៃ​សៅរ៍ ទី01 ខែមករា ឆ្នាំ2017  ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ រាប់ពាន់នាក់​បាននាំគ្នា​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ដើម្បី​លិខិតឆ្លងដែន(ប៉ាស្ទ័រ)រួច​ចូលមក​ធ្វើ​នៅ​ប្រទេស​ថៃ​ម្ដងទៀត។

ប្រភពពី​ពលករ​ខ្មែរ​មួយក្រុម​ដែល​ធ្វើការ​នៅ​ខេត្ត​សារ៉ាក់​បុរី  ប្រទេស​ថៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថៃ​មួយ​អោយដឹងថា ពួកគេ​ទាំងអស់គ្នា​បានសម្រេច​ចិត្ត​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ស្របច្បាប់ រួច​វិល​ត្រឡប់មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ។  ប្រភពពី​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ ប្រចាំខេត្ត​ស្រះកែវ​អោយដឹងថា​ចាប់តាំងពី រាជរដ្ឋាភិបាល​ថៃ​បានធ្វើការ​កែប្រែ​ច្បាប់​អន្តោប្រវេសន៍​ថ្មី​ឆ្នាំ2017 រួច​មកជា​រៀងរាល់ថ្ងៃ មាន​ពលករ​ខ្មែរ​ចំនួន​រាប់រយ​នាក់​ធ្វើដំណើរ​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ដោយ​ខ្លះទៀត​សន្យាថា​នឹង​វិល​ត្រឡប់មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នៅពេល​ធ្វើ​ប៉ាស្ទ័រ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya