ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ពលករ​ភូមា​ខុសច្បាប់ រាប់រយ​រាប់ពាន់នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​អោយ​វិលត្រឡប់​ទៅ​ប្រទេស​វិញ

ពលករ​ភូមា​ខុសច្បាប់ រាប់រយ​រាប់ពាន់នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​អោយ​វិលត្រឡប់​ទៅ​ប្រទេស​វិញ

ភ្នំពេញ៖ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​អាជ្ញាធរ​ថៃ​បាន បញ្ជូន​ពលករ​ចំណាកស្រុក​ខុសច្បាប់ សញ្ជាតិ​មី​យ៉ាន់​ម៉ា រាប់ពាន់នាក់​អោយ​វិលត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ ។

បន្ទាប់ពី​ពលករ​ខុសច្បាប់​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ខណៈពេល​កំពុង​ធ្វើការ​ខុសច្បាប់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​ថៃ។ ការចាប់ខ្លួន​ពលករ​ចំណាកស្រុក​បរទេស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ គឺ​បន្ទាប់ពី​ប្រទេស​ថៃ​បានប្រកាស​ដាក់អោយ​ប្រើប្រាស់​ច្បាប់​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ខុសច្បាប់ ឆ្នាំ2017 ដោយមាន​កំរិត​ទោស​គឺ ធ្ងន់ធ្ងរ​ជាង​មុន។ ពលករ​ខុសច្បាប់​សញ្ជាតិ​មី​យ៉ាន់​ម៉ា​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​អោយ​វិលត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​តាមរយៈ​ច្រកព្រំដែន​គោក​ស្ថិតក្នុង​ខេត្ត​ថា​គី​លេក ប្រទេស​មី​យ៉ាន់​ម៉ា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya