ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ស្រី​ម្នាក់​ស្លាប់​ព្រម​ជាមួយនឹង​កូនភ្លោះ​ក្នុង​ផ្ទៃ ដោយសារតែ​ដួល​ទៅជា​ប់ក​នៅ​នឹង​របាំង​ផ្លូវ

ស្រី​ម្នាក់​ស្លាប់​ព្រម​ជាមួយនឹង​កូនភ្លោះ​ក្នុង​ផ្ទៃ ដោយសារតែ​ដួល​ទៅជា​ប់ក​នៅ​នឹង​របាំង​ផ្លូវ

អន្តរជាតិ ៖កាលពីពេលថ្មីៗនេះ វា​ជា​រឿង​គ្រោះថ្នាក់​ខ្លាំងណាស់​សំរាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅពេលដែល​គេ ធ្វើដំណើរ​ទៅណា​មក​ណា​តែម្នាក់ឯង​នោះ។ គ្រោះថ្នាក់​ជា​រឿង​ដែល​យើង​មិនអាច​មើលឃើញ​នោះទេ ជាពិសេស​នៅលើ​ដងផ្លូវ​តែម្តង ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​តែ​បន្តិច នោះ​ជីវិត​របស់​យើង​ក៏​នឹង​អាច​បាត់បង់​ទៅបាន​ដែរ។ ប្រភព​ពត៌មាន​ចិន​មួយ​បានអោយដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្លាប់​នៅលើ​ដងផ្លូវ ដោយសារតែ​នាង​ដួល​ហើយ​ជា​ប់ក​ជាមួយនឹង​របាំង​ផ្លូវ។ បើតាម​សំដី​របស់​មន្ត្រី​ពាក់ព័ន្ធ​បានអោយដឹងថា ស្ត្រី​រូបនេះ​មាន​វ័យ៣០ឆ្នាំ ហើយ​រូបនាង​កំពុងតែ​ពពោះ​កូនភ្លោះ​នៅក្នុង​ផ្ទៃ​ទៀតផង។

នាង​ប្រហែល​ជាមួយ​ការ​ហេវ​ហត់ អស់កំលាំង​ក្នុងកំឡុងពេល​ធ្វើដំណើរ​នោះ ហើយក៏​ដើរ​សំដៅទៅ​កាន់​របាំង​នោះ​ដើម្បី​ទប់ខ្លួន តែ​ចៃដន្យ​នាង​ក៏​សន្លប់​ស្របពេលនោះ​ទៅ។ ខណៈពេលដែល​នាង​ដួលសន្លប់​នោះ ក របស់​នាង​ក៏បាន​ជ្រុល​ចូលទៅក្នុង​ចន្លោះ​របាំង​ផ្លូវ​នោះ មាន​មនុស្ស​ជាច្រើន​ជួយ​ទាញ​ញែក​របាំង​នោះ​ចេញ​ដែល តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​នាង​បាន។ វា​គឺជា​រឿង​ក៏​គួរអោយ​អាណិត និង សោកសៅ​ខ្លាំងណាស់ នាង​ស្លាប់ទៅ​ព្រមជាមួយ​កូនភ្លោះ​របស់ខ្លួន​យ៉ាង​អណោម​អ​ធ័​ម​បែបនេះ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya