ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » កក្រើក​ខេត្តក្រចេះ សកម្មភាព​កន្ទេល​ធំ សម្ងំ​ដេក​ត្រជាក់​ស្រួល នា​រដូវវស្សា​ឆ្នាំ២០១៧

កក្រើក​ខេត្តក្រចេះ សកម្មភាព​កន្ទេល​ធំ សម្ងំ​ដេក​ត្រជាក់​ស្រួល នា​រដូវវស្សា​ឆ្នាំ២០១៧

ក្រចេះ៖ យោងតាម​ប្រភព​វេ​ស្បុ​ក​របស់​រដ្ឋា បាន​លើកឡើងថា នៅ​យប់​ថ្ងៃទី០២កក្កដា ឆ្នាំ២០១៧នេះ រថយន្ត​ធុន​យក្ស​របស់​យាយ​នី​តា​អាត​និង​លោក​សាល តំណាង​ក្រុមហ៊ុន​តុង​មិន បាន​កំពុង​សម្រុក​ដឹកឈើ​ចេញពី​ស្រុក​សំបូរ​ទៅកាន់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​គ្មាន​ទើស អាជ្ញាធរ​មន្ត្រី​ជំនាញ​មិន​ខ្វល់ មុន​ក្រោយ​គង់តែ​អស់ អស់​ឈើ​ឈប់​ឈ្លោះ​គ្នា​រឿង​ប្រយោជន៍ ប្រែ​មក​ខិតខំ​ធ្វើ​ការបំរើ​រាស្ត្រ​វិញ។

ពលរដ្ឋ​រស់នៅ​ស្រុក​សំបូ​មាន​ឃុំ​អូរ​គ្រៀង​និង​ជុំ​ក្បាលដំរី​កំពុងតែ​ចោទប្រកាន់​ទៅលើ​លោក​អភិបាលស្រុក​សំបូរ​និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ថ្ម​គ្រ​និង​សណ្ដាន់ កំពុងតែ​សំ​ម្ងំ​សុខ​ប្រមូល​លុយ​ពី​មេ​ឈ្មួញធំៗ ដោយ​មិន​ខ្វល់​ពី​ធនធានធម្មជាតិ ជាពិសេស​ផល​អនុផល​ព្រៃឈើ តែ​កត្តា​សំខាន់​បំផ្លាញ​ផ្លូវ​ស្ពាន​ដែល​ពួក​គា​ត់ំ​ពុង​ធ្វើដំណើរ​រាល់ថ្ងៃ ជាក់ស្តែង​នៅ​កោះ​ខ្ញែរ​និង​អូរ​ព្រះ រថយន្ត​មេ​ឈ្មួញ​បាន​បំផ្លាញ​ស្ពាន​គា​តើ​ជា​លើក​ទី​បី​ហើយ ហើយក៏​គ្មាន​ការ​អន្តរា​គម​ពី​អភិបាលស្រុក​សំបូរ​ដែរ បណ្ដែត​បណ្ដោយអោយ​ស្ពាន​បាក់​ជា​បន្តបន្ទាប់។ តើ​ពលរដ្ឋ​សង្ឃឹមលើ​អ្នកណា​ទៀត? ពលរដ្ឋ​ស្នើសុំ​លោក​អភិបាលខេត្ត​មេត្តាជួយ​ពិនិត្យមើល​ផង ក្រែង​មន្ត្រី​ថ្នាក់ក្រោម​មិនបាន​រាយការណ៍​ជូន​អភិបាលខេត្ត​ជ្រាប ។ (គ្រឿងញៀន​លាក់​គេ​ចាប់បាន ចុះ​ឈើ​ចេញ​រាប់សិប​ឡាន​យី​ឌុប​ម្ដេច​មើលមិនឃើញ ) ។ ជាពិសេស​ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ប្រទេស មាន​លោក​ហ៊ុន​សុង​ពោរ​ជា​អ្នកទទួលខុសត្រូវ​និង​អ្នកសម្របសម្រួល​ការងា​រ​នេះ ដែល​នាយ​ឧត្ដមសេនីយ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់តាំង​អោយមក​បង្ក្រាប បទល្មើស​ឆ្លងដែន ផ្ទុយទៅវិញ​មក​សម្ងំ​យកសុខ កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ស្រួល នេះ​សរ​បញ្ជាក់ថា លោក ហ៊ុន សេង​ពោរ មិន​ស្ដាប់​និង​មិន​គោរព​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya