ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្លាប់​ម្នាក់​និង​របួស១១នាក់ ករណី​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧

ស្លាប់​ម្នាក់​និង​របួស១១នាក់ ករណី​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្លាប់​មនុស្ស​យ៉ាង​ម្នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស១១នាក់។ នេះ​បើ​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​នា​ព្រលប់​ថ្ងៃទី១ ខែកក្កដា​នេះ។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ម៉ោង២៖០០នាទី​រសៀល ថ្ងៃទី៣០ ខែមិថុនា ដល់​ម៉ោង២៖០០នាទី​រសៀល ថ្ងៃទី១ ខែកក្កដា​នេះ បាន​កើតឡើង​ចំនួន៨លើក (យប់៣លើក) សម្លាប់​មនុស្ស​ស្រី​ម្នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់៩នាក់ (ស្រី២នាក់) របួសស្រាល​មន​ស្ស​ស្រី២នាក់ ខណៈ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន៧នាក់។

មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​ការបើកបរ​ក្នង​ល្បឿន​លឿន២លើក (ស្លាប់​ម្នាក់) បើកបរ​មិន​គោរព​សិទ្ធ១លើក មិន​ប្រកាន់​ស្តាំ១លើក បត់​មិន​ប្រយ័ត្ន២លើក បើកបរ​ក្នុងស្ថានភាព​ស្រវឹង១លើក និង​កត្តា​យាន្ត១លើក ។

បើតាម​របាយការណ៍​ដ​ដែល ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ​គឺ រាជធានី​ភ្នំពេញ កើតឡើង៤លើក បណ្ដាល​ឲ្យ​មនុស្ស១នាក់​ស្លាប់ (ស្រី) របួស៥នាក់ (ស្រី២នាក់) ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya