ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អូនរ​ស់បាន​សុខ​ណាស់ ហេតុអ្វី​មក​ចាប់​អូន? ឃើញ​អត់​ទេវតា​មើលឃើញ ប៉ូលិស​មក​ចាប់បាន៣នាក់

អូនរ​ស់បាន​សុខ​ណាស់ ហេតុអ្វី​មក​ចាប់​អូន? ឃើញ​អត់​ទេវតា​មើលឃើញ ប៉ូលិស​មក​ចាប់បាន៣នាក់

កំពង់ចាមៈ កាលពី​ល្ងាច ថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ទន្លេមេគង្គ ស្ថិត​ក្នង​ភូមិ​ជី​ហែ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

កម្លាំង​អធិការដ្ឋាន​ន គ​របាល​ស្រុក​កោះសូទិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ពាមប្រធ្នោះ តាម​បញ្ជា​ពី​លោក​អធិការ ឲ្យ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​ឆក់ នៅ​ចំណុច​ទន្លេមេគង្គ ស្ថិត​ក្នង​ភូមិ​ជី​ហែ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ក្រោម​ការដឹកនាំ​ដោយ​លោក​អធិការរង​ស្រុក  ស៊ីម យុ​ទ្ធា។

ឃាត់ខ្លួន​មនុស្ស៣នាក់ ទី១ ឈ្មោះ សេក ប្រុស ភេទ​ប្រុស អាយុ៤៣ឆ្នាំ ទី២ ឈ្មោះ ទឹម វុត្ថា ភេទ​ប្រុស អាយុ២៦ឆ្នាំ និង​ទី៣ ឈ្មោះ តុ​ន លីដា ភេទ​ប្រុស អាយុ២៨ឆ្នាំ។ ទាំង៣នាក់  រស់នៅ​ភូមិ​ក្រពើ​គម ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន ដូចជា ឧបករណ៍​ឆក់​ត្រី១សំរាប់ អាគុយ១ ទូក​ប៉ា​ឡា ប្រវែង៧ម៉ែត្រ ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កោះសូទិន ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya