ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឈើ​នាងនួន និង​ឈើ​គ្រញូង​២២​ដុំ​​ត្រូវ​អង្គការ​អភិរក្ស​​ក្របួច​បាន​ទាំងយប់​ ​

ឈើ​នាងនួន និង​ឈើ​គ្រញូង​២២​ដុំ​​ត្រូវ​អង្គការ​អភិរក្ស​​ក្របួច​បាន​ទាំងយប់​ ​

កំពង់ឆ្នាំង ៖ ឈើ​នាងនួន និង​ឈើ​គ្រញូង​មួយ​រថយន្ត​ទួរីស​ម៉ាក​ហ៊ីយ៉ាន់ដាយ​១៥​កៅអី​ត្រូវ​អង្គការ ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជលផល​ស្ទាក់​ចាប់បាន​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃទី​១៩ តុលា ២០១៣ នៅ​ចំណុច​លើ​ស្ពានថ្ម​ស្រះ​អង្កាម ព្រំប្រទល់​ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​
​លោក​ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បានឱ្យដឹងថា មុនពេល​បង្ក្រាប​យប់​ថ្ងៃទី​១៩ តុលា លោក​បានទទួល​ទូរស័ព្ទ​ពី​អ្នកកាសែត​មួយរូប​បាន​រាយការណ៍​ថា មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​បាន​បើក​ឆ្លងកាត់​ភូមិសាស្ត្រ ស្រុក​បរិបូ​ណ៍​។ ពេលនោះ​លោក​បាន​ទូរស័ព្ទ​បញ្ជា​ទៅ​មន្ត្រីនគរបាល​បង្ក្រាប​ប​ទ​ល្មើស សេដ្ឋកិច្ច​ខេត្ត
និង​មន្ត្រី​អង្គការ​ការពារ និង​អភិរក្ស​ខេត្ត​ធ្វើការ​ស្ទាក់​ចាប់បាន​នៅលើ​ស្ពាន​ស្រះ​អង្កាម​ដោយ មាន​រថយន្ត​១​គ្រឿង​របស់​អ្នកកាសែត​មួយក្រុម​ប្រដេញ​ជាប់​ពីក្រោយ​ទើប រថយន្ត​ល្មើស​មិនអាច​គេច​រួច​។​
​ក្រោយពី​ស្ទាក់​ចាប់បាន អ្នកបើកបរ និង​ព្រូ​រថយន្ត​៣​នាក់​បាន​ចុះ​រត់​គេចខ្លួនបាត់​។ នៅលើ​រថយន្ត​នោះគេ​ពិនិត្យឃើញ​មាន​ឈើ​នាងនួន​មុខធំៗ​ចំនួន​២១​ដុំ និង​ឈើ​គ្រញូង​១​ដុំ តាម​ការប៉ាន់ស្មាន​ឈើ​ទាំងអស់​ខាងលើ​មាន​ប្រមាណ​ជិត​២​ម៉ែត្រគូប​។ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya