ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​ក្រុមហ៊ុន LBN របស់​ឧកញ៉ា​ម្នាក់ លើកគ្នា​ទៅ​ចាប់​មន្ត្រី​សាធារណការ វាយ​តាម​អំពើ​ចិត្ត?

បុគ្គលិក​ក្រុមហ៊ុន LBN របស់​ឧកញ៉ា​ម្នាក់ លើកគ្នា​ទៅ​ចាប់​មន្ត្រី​សាធារណការ វាយ​តាម​អំពើ​ចិត្ត?

ខេត្ត​ត្បូងឃ្មុំ ៖ លោក​ឧ​ត្ត​ម​សេនីយ​ស្នងការ បែន រ​ត្ន័ គ្មាន​ខ្សែ គ្មាន​បក្ខពួក អាង​អំណាច​នោះទេ !! អ្នកធ្វើ​ខុស ច្បាប់​ត្រូវតែ​ចាប់​នាំខ្លួន​បញ្ជូនទៅ​តុលាការ​កាត់ទោស​តាមច្បាប់…!

អំពើហិង្សា​ដ៏​សាហាវ​មួយ​បាន​ផ្ទុះឡើង​បង្កឡើង​ដោយ​បុ​ក្គ​លិ​ក​ផលិត បំពង់​ទីប​ជ​រ័ របស់​ក្រុមហ៊ុន LBN របស់លោក​ឧកញ៉ា​ម្នាក់​នៅ​ត្រពាំង​ផ្លុ​ង  បាន​លើកគ្នា​ច្រើន​នាក់មក​វាយ​និង​ចាប់​មន្ត្រី​សារ​ធា​រណៈការ​ខេត្ត​ត្បូងឃ្មុំ​ចំនួន២នាក់ យកទៅ​វាយ​នៅ​ក្នង​ស្នាក់ការ​ក្រុមហ៊ុន​របស់ខ្លួន​ម​ន្ថែ​ម​ទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ខណៈដែល​វាយ​នៅ​កន្លែងកើតហេតុ​មិនទាន់​អស់ចិត្ត ហើយ​ករណី​ហិង្សា​នេះ​ត្រូវបាន​ប្រភពពី​សម្មត្ថកិច្ច​អះអាង​ប្រាប់ថា ផ្តើមចេញពី​រឿង​ឈ្លោះប្រកែក​គ្នា​រឿង​បើកបរ​រថយន្ត​ស្ទះផ្លូវ​ហើយ​ក្រុមមន្ត្រី​សាធារណៈ​ការដែល​កំពុង​ស្ថាបនា​ផ្លូវ ជា​អ្នកបង្ក​ហិង្សា(វាយ)ទៅ លើ​បុ​ក្គ​លិ​ក​ក្រុមហ៊ុន LBN (អ្នកបើករថយន្ត​ឲ្យ​ក្រុមហ៊ុន)មុន ទើប​បុ​ក្គ​លិ​ក​ក្រុមហ៊ុន​ដ៏ទៃទៀត​លើកគ្នា​មក​សងសឹក របៀប​មនុស្ស​រស់នៅក្នុង​សង្គម​ខ្វះ​ការយល់ដឹង​អំពី​ច្បាប់​ទំលាប់ និង​អ្នកគ្រប់គ្រង​ខ្វះ​ការអបរំ​ណែនាំ។

ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១,០០នាទី ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​លើ​បណ្តោយ​ផ្លូវ​លេខ៧២ ក្នុងភូមិ ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ភាគី​មន្ត្រី​សាធារណៈការ​ខេត្ត​ដែល​រងរបួស​មាន ឈ្មោះ ឡៅ គឹម​ឡុង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ ពោធិ​ស្រុក  ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​មន្ត្រី​មួយរូប​ទៀត​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នោះទេ។ ចំណែក​ភាគី​ខាង​បុ​ក្គ​លិ​ក​ក្រុមហ៊ុន LBN ដែល​ត្រូវ​ចាប់ខ្លួនបាន​ម្នាក់​នោះ​មាន ឈ្មោះ ប៉ុន ពង្ស​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ភ​មិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

មន្ត្រី​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ហិង្សា​នេះ​ផ្តើមឡើង​ដោយ​រឿង​ស្ទះផ្លូវ​គឺ​ខាង​ភាគី​មន្ត្រី​សាធារណការ​កំពុង​ធ្វើ​ផ្លូវ​ហើយ បុ​ក្គ​លិ​ក​ក្រុមហ៊ុន LBN បាន​បើករថយន្ត​មក​បង្ក​ឲ្យ​ស្ទះ ក៏​កើត​ទៅជា​រឿង​ឈ្លោះប្រកែក​គ្នា ខាង​មន្ត្រី​សាធារណការ​បាន វាយ​ទៅលើ​បុ​ក្គ​លិ​ក​ក្រុមហ៊ុន​មុន ហើយក៏​មានការ​ឃាត់​បំបែកចេញ​ដោយ​អ្នក​នៅ​ទីនោះ​មួយ​សារ​ហើយ​ដែរ លុះ​បន្តិចក្រោយមក​ខាង​បុ​ក្គ​លិ​ក​ក្រុមហ៊ុន​ក៏បាន​ទៅ​ហៅ​គ្នា​ជាច្រើន​អ្នក​មក​ធ្វើការ​វាយដំ ទាត់​ធាក់​ទៅលើ​ខាង​មន្ត្រី សាធារណៈ​អាចជា​ការសង​សឹក​មិន​ត្រឹមតែ​វាយ​នៅ​និង​កន្លែងកើតហេតុ​មិន​អស់ចិត្ត​ថែមទាំង​យក​កាំភ្លើង​ភ្ជង់​ចាប់​ឡើង​រថយន្ត​យកទៅ​វាយ​នៅក្នុង​ស្នាក់ការ​ក្រុមហ៊ុន​បន្ថែម​ទៀតផង ដែល​សកម្មភាព​នេះ​វា​ព្រៃផ្សៃ​មិនអាច​ទទួលយកបាន និង​ខ្វះ​ការយល់ដឹង​ពី​ច្បាប់​ទំលាប់​របស់​ប្រទេស។

ទោះ​រវល់​ដោយ​បញ្ហា​សុខភាព​និង​កំពុង​ព​និត្យ​ព្យាបាល​នៅ​ប្រទេស​ថៃ យ៉ាងណាក៏ដោយ​ក៏​លោក​ឧ​ត្ត​សេនីយ៍ ស្នងការ បែន រ​ត្ន័ បានបញ្ជាក់​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ប្រាប់​ភ្ងា​ក់​ងារ​យើង​ឲ្យ​ដឹងថា លោក​បានដាក់​បញ្ជារ​ណែនាំ ទៅ​លោកស្នងការ​ស្តីទី ធ្វើយ៉ាងណា​ត្រូវតែ​រក​យុ​ត្តិ​ធ​ម៍​ជូន​ដល់​ជនរងគ្រោះ​និង​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​ឲ្យ​បាន​ដោយ​មិន​លើកលែង​នោះទេ ខុស​គឺ​ខុស ត្រូវធ្វើ​តាមច្បាប់​ប្រទេស គ្មាន​អាង​អំណាច​ខ្សែ​ទុយោ ទឹក​លុយ​ស្អី​នោះទេ​ត្រូវតែ បញ្ជូនទៅ​តុលាការ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya