ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឱ្យ​មនុស្ស​ចំនួន៣នាក់​ត្រូវបាន​រងរបួស​ធ្ងន់

គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឱ្យ​មនុស្ស​ចំនួន៣នាក់​ត្រូវបាន​រងរបួស​ធ្ងន់

មណ្ឌលគិរី ៖ នា​ថ្ងៃទី០១ កក្កដា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលឱ្យ​មនុស្ស​ចំនួន៣នាក់​ត្រូវបាន​រងរបួស​ធ្ងន់ធ្ង​រ ក្នុង​ហេតុការណ៍​រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​ធ្លាក់​ជ្រោះ កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧៦ (ជាប់​ព្រំប្រទល់​ក្រុង​សែន​មនោ​រម្យ) ស្ថិតក្នុង​ភូមិ​អូរ​តេ ឃុំ​អូ​រាំង ខេត្តមណ្ឌលគិរី ។

ជំហាន​ដំបូង គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង៣នាក់​នោះទេ គ្រាន់តែ​ដឹងថា រថយន្ត​គ្រោះថ្នាក់​នេះ គឺ​ធុន​ធំ​មាន​ដឹក​ប្រអប់​លូ​មកពី​រាជធានី​ភ្នំពេញ ។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ក៏​ជួប​ហេតុការណ៍​បែបនេះ​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya