ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដែល​បាន​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ ដើរ​បិណ្ឌ​បាត្រ​ដើម្បី​ទិញ​ថ្នាំញៀន ហើយ​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​កែប​ចាប់ខ្លួន ពេលនេះ​ត្រូវបាន​សាលាដំបូង​ខេត្តកំពត បង្គាប់​ឲ្យ​ឃុំខ្លួន

បុរស​ម្នាក់​ដែល​បាន​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ ដើរ​បិណ្ឌ​បាត្រ​ដើម្បី​ទិញ​ថ្នាំញៀន ហើយ​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​កែប​ចាប់ខ្លួន ពេលនេះ​ត្រូវបាន​សាលាដំបូង​ខេត្តកំពត បង្គាប់​ឲ្យ​ឃុំខ្លួន

(កែប)៖ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដែល​អង្គភាព​ទទួលបាន​នៅ​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដែល​ចេញ​ដោយ លោក លាង ឈន ចៅក្រម​ស៊ើបសួរ​សម្រេច​ដាក់​ជននេះ ស្ថិតក្រោម​ការពិនិត្យ​ពីបទ ប្រើប្រាស់​សារធាតុ​ញៀន, ស្លៀកដណ្ដប់​បែប​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ និង​ប្រើប្រាស់​ឯកសារ​ក្លែង។

ជនសង្ស័យ​ដែល​បន្លំ​ជា​ព្រះសង្ឃ​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប បាន​បញ្ជាក់ថា តាម​ការសាកសួរ ឈ្មោះ ម៉ី ងួន បាន​ឆ្លើយថា រូបគេ​បន្លំ​ខ្លួន​ធ្វើជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​យកលុយ ទិញ​គ្រឿងញៀន​ជក់​តាំងពីដើម​ខែមិថុនា ឆ្នាំ២០១៧ ដែល​ចាប់​ផ្តើមធ្វើ​សកម្មភាព នៅ​ខេត្ត​បន្តា​យ​មានជ័យ, បាត់ដំបង, សៀមរាប, កំពង់ធំ, កំពង់ឆ្នាំង, ភ្នំពេញ, កំពង់ស្ពឺ, ព្រះសីហនុ, កំពត, កែប ក្នុង​រយៈពេល១៥ថ្ងៃ បាន​ប្រាក់​ចំនួន ៥,០៩០,០០០រៀល។

លោកស្នងការ​បន្ថែមថា តាម​ចម្លើយសារភាព នៅ​ខេត្ត​កែប​រយៈពេល​មួយ​ព្រឹក គេ​ដើរ​បិណ្ឌ​បាត្រ​បាន​ប្រាក់ ២៦០,០០០រៀល ហើយក៏​ត្រូវ​ឃាត់ខ្លួន​តែម្ដង។ ក្នុងនោះ​បក្ខ​ពួកគេ​មាន​គ្នា៤នាក់ មក​ខេត្ត​កែប២នាក់ និង​ចុះ​ធ្វើ​សកម្មភាព​នៅ​ទី​រួម​ខេត្តកំពត២នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya