ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បុរស​ម្នាក់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បុរស​ម្នាក់

ភ្នំពេញ: កាលពី​វេលា​ម៉ោង៧ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧  រថយន្ត​ស៊ីន​ទ្រី​បាន​បើក​បុក​កិន​ចំ​ពីលើ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណ:ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ស្រប​នឹង​រថយន្ត ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត មុខ​ផ្សារ​ស្ទឹង​មាន​ជ​យ័​ចាស់​ក្នុង ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ​យ័ ខណ្ឌមានជ័យ។

ជនរងគ្រោះ ឈ្មោះ កែវ ពិសី ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ​យ័ ខណ្ឌមានជ័យ ។

មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា Icon ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក់​លេខ កណ្តាល​1M-4144 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ទិសដៅ​ពី​កើ​តទៅ​លិច។ លុះដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី ដឹក​សំរាម​ពេញ​លើ​រថយន្ត ពណ៌​លឿង ពុំមាន​ស្លាក​លេខ បាន​បើក​គេច​ពី​រ៉ឺម៉ក​មួយគ្រឿង​ទៀត ពុំ​ចាំ​ស្លាក​លេខ​ហើយ​បាន ជ្រុល​ចង្កូត​បុក​អ្នកជិះ​ម៉ូតូ​ខាងលើ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ក្រោម​រថយន្ត​អូស​ប្រហែល​ជិត១០ម៉ែត្រ ហើយ​ត្រូវ​រថយន្ត​កិន​ចំ​ពីលើ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់។ ភ្លាមៗនោះ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លី​កនិក​ឯកជន សួគ៌ា។ ចំណែក​អ្នកបើកបរ​រថយន្ត​ស៊ិន​ទ្រី​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya