ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ករណី​ក្រុម​អ្នកញៀន​ល្បែង ខ្លា​ឃ្លោក​ចំនួន៧នាក់

បង្ក្រាប​ករណី​ក្រុម​អ្នកញៀន​ល្បែង ខ្លា​ឃ្លោក​ចំនួន៧នាក់

(កំពង់ស្ពឺ)៖ នា​ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ហើយ​ករណី​ចុះបង្ក្រាប​កន្លែង ទីតាំង​លេងល្បែង (ខ្លា​ឃ្លោក)ស្ថិតនៅ​ចំណុច​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ហើយ​ក្នុង​បង្ក្រាប​នោះ​កម្លាំង​បាន​ឃាត់​មុខ សញ្ញា​បាន​ចំនួន៧នាក់ ៖

១៖ ឈ្មោះ លៀង ហ្វុ​ង​ណា អាយុ១៧ឆ្នាំ នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង
២៖ ឈ្មោះ ប៉ុ​ស ឈឿន អាយុ៤៩ឆ្នាំ នៅ​ភូមិ​ចំ​កាតា​ងែ​ត ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល
៣៖ ចាន់ ណា​រិ​ទ្ធ អាយុ៣០ឆ្នាំ​នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង
៤៖ ឈ្មោះ ថង សុឃឿន អាយុ ៣៤ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង
៥៖ ឈ្មោះ ផុន ពៅ អាយុ ២៣ឆ្នាំ នៅ​ភូមិ អង្គ​ដូន​ពិស ឃុំ​ទឹកល្អក ស្រុក​គងពិសី
៦៖ ឈ្មោះ ចាន់ អេង អាយុ ៥៣ឆ្នាំ នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង
៧៖ ឈ្មោះ ធួន មិនា អាយុ៣១ឆ្នាំ នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី។

វត្ថុតាង​ដកហូត​បានរួម​មាន៖ កំរាល និង​ទូរស័ព្ទដៃ​សំរាប់​លេង​ខ្លា​ឃ្លោក​ផង​នោះដែរ នៅពេល​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​បាន​ឆ្លើយ​សារ ភាព​ថា​ខ្លួន​ពិតជា​បាន​លេងល្បែង(ខ្លា​ឃ្លោក)តាម​អន​ឡាញ​ពិតប្រាកដ​មែន។ រឿង​គួរកត់សម្គាល់​ជាងនេះទៅទៀត គឺ​អំ​ពោះ​ប្លន់​ប្រដាប់អាវុធ បាន​កើតឡើង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ប្រការនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​កាន់តែខ្លាំង ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម បើទោះបី​សមត្ថកិច្ច តាម​បណ្ដា​ខេត្ត​នានា យក ចិត្ត​ទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម យ៉ាងណាក៏ដោយ។

បច្ចុប្បន្ន​ជនល្មើស រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កម្រិត​សាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នី​រិ​វិធី​ច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya