ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្លាប់៣នាក់ និង​របួស៦នាក់ គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧

ស្លាប់៣នាក់ និង​របួស៦នាក់ គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់៣នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស៦នាក់។ នេះ​បើ​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​នា​ព្រលប់​ថ្ងៃទី៣០ ខែមិថុនា​នេះ។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ម៉ោង២៖០០នាទី រសៀល​ថ្ងៃទី២៩ ដល់​រសៀល​ម៉ោង២៖០០នាទី រសៀល​ថ្ងៃទី៣០ ខែមិថុនា​នេះ បាន​កើតឡើង​ចំនួន៦លើក (យប់៣លើក) សម្លាប់​មនុស្ស៤នាក់ (ស្រី​ម្នាក់) និង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់៤នាក់ (ស្រី​នាក់) របួសស្រាល២នាក់ ខណៈ​អ្នក​មិន​ពាក់​មួយ​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន៨នាក់។

មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​ការបើកបរ​ប្រជែង២លើក (ស្លាប់​ម្នាក់) បើកបរ​មិន​គោរព​សិទ្ធ៣លើក (ស្លាប់២នាក់) និង​កត្តា​យាន្ត១លើក ។

បើតាម​របាយការណ៍​ដ​ដែល ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ​គឺ ខេត្តកំពត កើតឡើង២លើក បណ្ដាល​ឲ្យ​មាន​មនុស្ស២នាក់ និង​ខេត្តកណ្តាល កើតឡើង១លើក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya