ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ ៖ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង១១ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧នៅក្នុង​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ហើយ​ត្រូវបាន​ឪពុក​ប្តឹង​ប៉ូលិស​អោយមក​ចាប់​កូន​របស់ខ្លួន​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់។

បងប្អូន​ប្រុស​ទាំង២នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុក​នោះ​ទី១/ឈ្មោះ ចាន់ ដា​រ៉ា អាយុ ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ។ ទី/២ ឈ្មោះ ចាន់ រស្មី អាយុ ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំងពីរ​នាក់​បងប្អូន​ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

ក្រោយពី​ឪពុក​ជន​ទាំងពីរ​នាក់​ប្តឹង​មក​សមត្ថកិច្ច​ថា​កូន​គាត់​ទាំងពីរ​នាក់​តែងតែ​រករឿង អុកឡុក​ក្នុងផ្ទះ​កន្លងមក​និង​ពេលនេះ​ទៀត​ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ដល់ផ្ទះ​តែម្តង យកមក​កាន់​អធិការ​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើតេស្ត៍​ទឹកនោម រក​សារធាតុ​ញៀន ក្រោយពី​ធ្វើ​តេស ឃើញថា យុវជន​ទាំងពីរ​នាក់​គឺមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ទើប​ឃាត់ខ្លួន​ជា​ផ្លូវការ។

ចំពោះមុខ​សមត្ថកិច្ច​បុរស​ទាំងពីរ​នាក់​បាន​សារភាពថា​ពួកគេ​ពិតជា​បាន(ជក់)ប្រើប្រាស់​ពិតប្រាកដ​មែន។ ពួកគេ​បន្តថា មូលហេតុ​ដែល​ខ្លួន​អុកឡុក​ក្នង​ផ្ទះ​ដូច្នេះ​គឺ ដោយសារតែ​ខឹង​ឪពុក​មាន​ប្រពន្ធក្រោយ ហើយ​តែងតែ​រករឿង និង​ដេញ​ពួកខ្លួន​ចេញពីផ្ទះ​រាល់ថ្ងៃ ទើប​ពួកគេ​មួរ​ម៉ៅ និង​អុកឡុក​ក្នុងផ្ទះ​តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya