ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គាត់​ទាំង២នាក់ ត្រូវ​ទទួលរង​ការវាយដំ​និង​គំរាម​បាញ់សម្លាប់​ពី​មន្ត្រី​យោធា​មួយក្រុម​ដឹកនាំ​ដោយ​លោក​លោក​ផ្កាយ១ ម្នាក់​ឈ្មោះ ដួង ស៊ីណា

គាត់​ទាំង២នាក់ ត្រូវ​ទទួលរង​ការវាយដំ​និង​គំរាម​បាញ់សម្លាប់​ពី​មន្ត្រី​យោធា​មួយក្រុម​ដឹកនាំ​ដោយ​លោក​លោក​ផ្កាយ១ ម្នាក់​ឈ្មោះ ដួង ស៊ីណា

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នៅ​រសៀល​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពី​ពួកគាត់​ទាំងពីរ​នាក់​ត្រូវ​ទទួលរង​ការវាយដំ​និង​គំរាម​បាញ់សម្លាប់​ពី​មន្ត្រី​យោធា​មួយក្រុម​ដឹកនាំ​ដោយ​លោក​លោក​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ដួង ស៊ីណា កាលពី​រសៀល​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើ​ដីចំការ​រប​ស់​ពួកគាត់​នៅក្នុង​តំបន់​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​និង​ដា​តា​រ៉ាប់​បើរ​ក្នុងភូមិ​អូ​តា​មែ​ង​ឃុំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដោយ​លោក​ផ្កាយ​មួយរូប​នេះ​បានចេញ​មុខ​កាង​ដី​អោយ​ខាង​ក្រុមហ៊ុន​ខាងលើ​ដោយ​ប្រាស់​យោធា​សឹក​រង​ខេត្ត​ចំនួន​ដប់​នាក់​បន្ថែមទៀត។

មូលហេតុ​ដែល​លោក​ផ្កាយ​មួយ​បាន​ដឹកនាំ​ទាហាន​មក​វាយដំ មកលើ​រូបរាងកាយ​របស់​ពួកលោក​គឺ​ពួកគាត់​បានទទួល​ដំណឹង​ថា​ឈ្មោះ​ដួង​ស៊ីណា​ដែលជា​យោធា​ពាក់​ផ្កាយ​មួយ​បាន​វាយ​ប្រជាពលរដ្ឋ​ពី​រូប​ដែល​កំពុង​បាញ់ថ្នាំ​ស្មៅ​នៅក្នុង​ដីចំការ​របស់ខ្លួន​អោយ​សន្លប់​នៅ​និង​កន្លែង។នៅពេលដែល​ពួកគាត់​ទៅដល់​លោក​ផ្កាយ​មួយ​បាន​ដឹកនាំ​យោធា​សឹក​រង​ខេត្ត​មួយក្រុម​មក​វាយដំ​មកលើ​រូបគាត់​ដួល​ទៅ​និង​ដី​ស្ទើ​ស្លាប់​និង​ប៉ុនប៉ង​បាញ់សម្លាប់​ពួកគាត់​បន្ថែមទៀត។

លោក​ឡុង ប៊ុន​ថេ​ង អនុ​ភូមិ​អូ​តា​មែ​ង​បាន​បន្ដថា​ខាង​ក្រុមហ៊ុន​មិនបាន​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​ច្បាប់​សូន្យ១នោះទេ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​កាត់​ដី​ជួន​ដល់​ពលរដ្ឋ​វិញ​ដោយ​អនុវត្ត​ទៅតាម​រូបមន្ត​ស្បែក​ខ្លា។តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មិន​គោរព​បែ​ជា​ប្រើប្រាស់​កង​កំលាំងយោធា​យក​អាវុធ​មក​វាយ​ធ្វើបាប​ទាំង​ពលរដ្ឋ​និង​អាជ្ញាធ​រ័​ភូមិ​ថែមទៀត​ដែល​ប្រជាពលរដ្ឋ​នៅ​ប្រហែល​ជាង120គ្រួរ​សារ​ទៀត​ដែល​ខាង​ក្រុមហ៊ុន​មិន​រក​ដំណោះស្រាយ​និង​ក៍​កំពុង​រងគ្រោះ​ដោយសារ​ខាង​ក្រុមហ៊ុន​មិន​អោយចូល​បង្ករ​បង្កើន​ផល​ដូច​ពីមុន។

ពេល​កើតហេតុ​លោក​បានទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​លោក​ក៏បាន​ចាត់​កំលាំង​អោយ​តាម​ចាប់​ជនបង្ក​ឈ្មោះ​ដួង​ស៊ីណា តែ​បាន​រត់​គេចខ្លួនបាត់​ដោយ​កំលាំង​សមត្ថកិច្ច​ចាប់បាន​មន្ដ្រី​យោធា​ម្នា​ក់មក​ធ្វើការ​សាកសួរ​តែ​មិនមែនជា​ជនដៃដល់​ក៏​ធ្វើការ​ដោះលែង​ទៅវិញ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya