ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ប៉ុនប៉ង​លួច កាច់​សោក​ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​ប៉ុនប៉ង​លួច កាច់​សោក​ម៉ូតូ

ភ្នំពេញ៖ នៅ​ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧នេះ បានធ្វើការ​ចុះបង្ក្រាប ជាក់ស្ដែង​នូវ​បទល្មើស ប៉ុនប៉ង​លួច​កាច់​សោក​ម៉ូតូ និង​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង ២នាក់​មានឈ្មោះ ទី១-ឈ្មោះ វ៉ា វឿន ហៅ កិ ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រះ​ធាតុ ឃុំ ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ទី២-ឈ្មោះ ណា ចាន់​រិ​ទ្ធិ ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​វត្តភ្នំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​ច្រេះ ឃុំរ​ការ​ក្នុង ស្រុក​ដូន​កែវ ខេត្តតាកែវ ។

វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន៖ ដែក​ជ្រុ​ចុង​សំប៉ែត ស្រួច​ចំនួន ៣ដើម, សោរ​ខ្សៀ​លេខ៨ ១ដើម, និង​កូនសោ​មួយចំនួនទៀត យកមក​ធ្វើការ សាកសួរ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya