ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នេះហើយស្គាល់រស់ជាតិស្នេហ៍ ស្រឡាញ់គ្នា​ប្តូរផ្តាច់ ដោយ​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ ចុងក្រោយ…

នេះហើយស្គាល់រស់ជាតិស្នេហ៍ ស្រឡាញ់គ្នា​ប្តូរផ្តាច់ ដោយ​រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ ចុងក្រោយ…

ភ្នំពេញ ៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៤និង៤០នាទី​ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជម្លោះ​គូស្នេហ៍​មួយគូ​ដែល​គេ​ដឹងថា ពួកគេ​ទាំងពីរ​ស្រឡាញ់គ្នា​ប្តូរផ្តាច់​ដោយ រស់នៅ​ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ​តែ​មិនបាន​រៀបការ​ជាង២ខែ​មកហើយ​នោះ មកដល់ពេលនេះ​បាន​ក្លាយជា​អំពើហិង្សា​មួយ​ដោយ​ភាគី​ខាង​ប្រុស​ស្រវឹង​វាយ​ធ្វើបាប​ប្រពន្ធ ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង បាន​ជិះ​រថយន្ត​តាក់ស៊ី​ចាកចោល​ប្តី វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ។ទីបំផុត​បុរស​ជា​ប្តី​បាន តាម​រកឃើញ​ប្រពន្ធ​កំពុង​ជិះ​រថយន្ត​តាក់ស៊ី​ក៏​ហៅ​ឲ្យ​ចុះ​ពីលើ​រថយន្ត​ជជែក​គ្នា​រក​ខុសត្រូវ​សិន​ប៉ុន្តែ​នាង​មិន​ព្រម​ចុះ រឹតតែ​ធ្វើ​ឲ្យ​ប្តី​ខឹង​ក៏​វាយ​បែក​កញ្ចក់​រថយន្ត​តាក់ស៊ី​ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​តាក់ស៊ី ប្តឹង​ទារ​សំណង​ដល់​ទៅ២២០ដុល្លារ​ឯណោះ ។

បុរស​ជា​ប្តី​មានឈ្មោះ អោប វី អាយុ២២ឆ្នាំ មុខរបរ​រៀន​កាត់ដេរ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឯ​ស្រី្ត​ជា​ប្រពន្ធ​ឈ្មោះ ម៉ៅ ស្រី​ណា ហៅ​ធា​រី អាយុ២២ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា​ជាមួយ​ប្តី និង មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​សាលា ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត។

តាម​សំដី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា រូបនាង​បាន​ស្រលាញ់គ្នា​ជាមួយ​បុរស​ខាងលើ បាន​ជាង២ខែ​មកហើយ និង​បានមក​រស់នៅ ជាមួយគ្នា​ដូច​ប្តី​ប្រពន្ធ ជិត១ខែ​ដោយ​មិនទាន់​រៀបការ​តាមច្បាប់​ឡើយ ព្រោះ​ម្តាយ​នាង​មិន​ពេញចិត្ត។ ដោយសារ​ម្តាយ​នាង​មិន​ពេញចិត្ត​នេះហើយ ទើប​រូបនាង​បាន​នាំ គូស្នេហ៍​របស់​នាង មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ហើយ​មក​រស់នៅ​ជាមួយ​ម្តាយ​ខាង​ប្តី បាន​ជាង១ខែ​និង​កំពុងតែ​រក​ការងារ​ធ្វើ ព្រោះ​នាង​បានធ្វើការ មិនទាន់​ពេញសិទ្ធិ​ក្នុង​រោងចក្រ កាត់ដេរ ឯ​ប្រុស​ស្នេហ៍​កំពុងតែ​រៀន​កាត់ដេរ​នៅឡើយ  ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្តទៀតថា នៅ​យប់កើតហេតុ ប្តី​នាង​បាន​ផឹកស៊ី​ស្រវឹង​បាន​ទៅ​អុកឡុក ហើយ​ប្រើ​ឲ្យ​នាង កោសខ្យល់​ឲ្យ​ទៀត ពេលនោះ​នាង​ក៏បាន​កោសខ្យល់​រួច​ក៏បាន​ស្ទុះ​ទៅ​ដេក នៅ​កន្លែង​ផ្សេង ធ្វើ​ឲ្យ​ប្តី​ខឹង យក​ប្រដាប់ កៀប​សក់​វាយ​ជើង​នាង បណ្តាល​ឲ្យ​ជាំ រួចហើយ​ពេល​ប្តី​ដេកលក់ នាង​រៀបចំ​ខោអាវ ជិះ​ម៉ូតូឌុប ទៅរក​រថយន្ត​តាក់ស៊ី​ជិះ នៅ​រង្វង់​មូល​ចោមចៅ ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ។

ចំណែក​បុរស​ជា​ប្តី​វិញ​បាន​និយាយថា ពេល​គាត់​ដឹងខ្លួន​ឡើង ស្រាប់តែ បាត់​ប្រពន្ធ​ទើប​ឲ្យ​ម្តាយ​ជូន​ដើររក​ឃើញ​នាង​កំពុង ជិះ​នៅលើ​រថយន្ត​តាក់ស៊ី ដែល​កំពុងតែ​ឈប់​ចាំ​ម៉ូយ​ក៏ បាន​ហៅ​ឲ្យ​នាង​ចុះមក​វិញ តែ​នាង​មិន​ព្រម​ចុះ ទើប​គាត់​ខឹង​បាន​រត់ ទៅ​ស្ទាក់​ឃាត់​នៅមុខ​រថយន្ត ហើយ​បាន​កាច់​ផ្លិត​កញ្ចក់ និង​វាយ​កញ្ចក់​តាក់ស៊ី បែក​អស់២ផ្ទាំង​តែម្តង ។

ក្រោយពេល​កើតហេតុ ភាគី​អ្នករត់​តាក់ស៊ី បាន​ហៅ​ភាគី​ទាំងសងខាង ទៅ​ដោះស្រាយ នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​ទាមទារ​សំណង ថ្លៃ​ខូចខាត​រថយន្ត ហើយ​ពេលនោះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ម្តាយ​ខាង​ប្រុស បាន​សង​ប្រាក់ ចំនួន២២០ដុល្លារ​ទៅ​ម្ចាស់​រថយន្ត​តាក់ស៊ី ដើម្បី​បញ្ចប់រឿង​ឯ​ស្រី្ត​ជា​ប្រពន្ធ​នៅតែ​សុំ​បែកផ្លូវ​គ្នា ហើយ​ជិះ​រថយន្ត​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​បាត់ទៅ  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya